កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែល បានបំផ្លាញផ្លូវរូងក្រោមដីប្រវែង២,៧ គីឡូម៉ែត្រ ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប។

«កងវិស្វកម្មប្រយុទ្ធនៃកងពលតូចលេខ ៤០១ បានរកឃើញ និងរុះរើរូងក្រោមដីរបស់ក្រុមភេរវករ ក្នុងតំបន់ Jabaliya ដែលមានប្រវែង ២,៧ គីឡូម៉ែត្រ និងជម្រៅប្រហែល ២០ ម៉ែត្រ។ «កងទ័ពកំពុងពង្រីកសកម្មភាពជើងគោក នៅក្នុងតំបន់ Jabaliya និងកំពុងប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវកម្ម នៅក្នុងតំបន់នេះ។ រហូតមកដល់ពេលនេះ ទីតាំងហេដ្ឋារចនាសម្ព័ន្ធរាប់រយកន្លែងរបស់ក្រុមភេរវករ ត្រូវបានរុះរើ អាវុធជាច្រើន ត្រូវបានគេរកឃើញ ហើយភេរវកររាប់សិបនាក់ ត្រូវបានសម្លាប់»។
