ឯកឧត្តម ហេង រតនា៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី​នៅលើ​ទឹកដី​ខេត្ត​សៀម​រាប​​នោះ​​ទេ ប៉ុន្តែកំពុងសាងសង់​អគារ​រាង​គ្រាប់​មីន​ធំជាង​គេ​ក្នុង​ពិភពលោក​ដោយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពីជប៉ុន

2025/07/21 11:23:51 pm        942

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥នេះថា ដោយ​ភ្ជាប់ជាមួយសំណង់រូបភាពគ្រាប់មីន PMN-2ថ្មីថា កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីន PMN-2 ថ្មី នៅលើទឹកដីខេត្តសៀមរាបនោះទេ ប៉ុន្តែ​កំពុង​សាង​សង់​អគារ​រាង​គ្រាប់​មីន​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​ដោយហិរញ្ញប្បទានឥតសំណងពីជប៉ុន។

ឯកឧត្តម ហេង រតនា បានថ្លែងថា អគារ​រាង​គ្រាប់​មីន​ធំ​ជាង​នេះ​ក៏​អាច​ក្លាយ​ជា​និមិត្ត​រូប​នៃ​ការ​សម្រេច​ជោគ​ជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ។ អគារ​រាង​គ្រាប់​មីន​នេះ​អាច​ដាក់​សម្ពោធ​ជាផ្លូវការនៅដើមឆ្នាំ២០២៦ខាងមុខនេះ។

បើតាម ឯកឧត្តម ហេង រតនា នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម និងក្រុម​ការងារ​បាន​ចុះ​ពិនិត្យវឌ្ឍនភាពការសាងសង់អគាររាងគ្រាប់មីន PMN-2 ធំជាងគេបំផុតលើពិភពលោក។

ឯក​ឧត្តមបន្តថា អគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការេមានទំហំ ១០៨ ម៉ែត្រគុណ ១០៨ ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រមាន២ជាន់កម្ពស់១៧ម៉ែត្រ។ អគារ​រាង​គ្រាប់​មីន​នេះ​ស្ថិត​នៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព និងអាចក្លាយជា​មរតក​ជាតិ​មួយ​ក្នុង​ការ​ដាក់​បង្ហាញ​ជូន​សាធារណជនជាតិ និងអន្ដរជាតិឲ្យយល់​កាន់​តែ​ច្បាស់​ថែម​ទៀត​នូវ​ការ​ខិត​ខំ​ពុះពារ​ប្ដូរ​ផ្ដាច់​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបាន​កសាង​សន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ។

ឯកឧត្តម ហេង រតនា បញ្ជាក់ថា៖«អាគារនេះកសាងដោយក្រុមហ៊ុន ជប៉ុន SATO KOGYO និង​ផ្តល់​ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន»។

សូមបញ្ជាក់​ថា ជាទីតាំងដ៏ស្ងប់ស្ងាត់ ដែលស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប នោះគឺជាសារមន្ទីរសន្តិភាពនៃសកម្មភាពមីន (PMA)។ សារមន្ទីរ​ដ៏​ចំណាន​មួយនេះ មានសាលតាំងពិព័រណ៍តូចមួយក្នុងតំបន់កងឯកភាពកម្ចាត់មីនទី៤ ក្រោម​ការ​គ្រប់គ្រងរបស់ទីបញ្ជាការកណ្ដាល CMAC ក្នុងរាជធានីភ្នំពេញ។ តាំងពីដើមដំបូងមក សារមន្ទីរ​បាន​វិវត្តទៅជា «សារមន្ទីរសន្តិភាពសកម្មភាពមីន» ដែលបង្កប់នូវគុណតម្លៃស្នូលរបស់ CMAC និង​ការខិតខំអប់រំផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ អំពីប្រវ​ត្តិ​ដំណែល​នៃ​យុគសម័យ​សង្រ្គាម​របស់​កម្ពុជា​។

បច្ចុប្បន្នសារ​មន្ទីរសន្តិភាពនៃសកម្មភាពមីន បច្ចុប្បន្នកំពុងពង្រីក​ខ្លួន​ទៅ​ជា​សារមន្ទីរ​តេជោ​សន្តិភាព (TPM) ដែលប្រសិទ្ធនាមដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ប្រព័ន្ធ​សារអេឡិចត្រូនិក កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ ហើយត្រូវបាន​ទទួ​ល​ជំនួយ​​គាំទ្រ​ដោយ ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន។ សារមន្ទីរនេះគ្រោងនឹងបញ្ចប់ការសាងសង់ និង​សម្ពោធនៅឆ្នាំ ២០២៦ខាងមុខនេះ ខណៈសារមន្ទីរនេះនឹងឈរនឹងជានិមិត្តរូបនៃសន្តិភាព និង​រង់​ចាំទទួលស្វាគមន៍ភ្ញៀវចូលទស្សនាមកពីជុំវិញពិភពលោក ដើម្បីធ្វើ​ជា​សាក្សី​ក្នុងកា​រ​វិវិត្តន៍​របស់​ប្រទេសកម្ពុជាដោយផ្ទាល់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm