រដ្ឋមន្រ្តីក្រសួងព័ត៌មានរម្លឹកដល់យុវជនកុំវាយប្រហារអ្នកដទៃតាម Cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់ទឹកចិត្ត

2025/07/21 11:43:51 pm        468

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ជា​អធិបតី​ភាព​បើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និង​ក្មេង​ស្រី ​ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មក​ពី​បណ្តាប្រទេសចំនួន២៦ ដែលបានចូលរួម​ក្នុង​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ី​លើក​ទី២០​ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងឱកាសនោះ ឯកឧត្តមបានរដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​យល់ដឹងច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដោយ​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​មាន​ទូរស័ព្ទ​Smart Phone។ ទទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ដោយ​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរម្លឹកដល់យុវជន​ត្រូវ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌ជៀងវាងការបង្កបញ្ហា និង​រំលោភ​បំពាន​ច្បាប់​ដែល​អាច​ប្រឈម​មុខ​នឹង​ច្បាប់​ និង​ម្យ៉ាងវិញទៀត កុំវាយប្រហារអ្នកដដៃតាមប្រព័ន្ធ cyber bulling ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាក់​ទឹក​ចិត្ត​រហូតឈានដល់ការសម្លាប់ខ្លួន។

យុវជនបានលើកឡើងដែរថា ពេលបានចូលរួមក្នុងសិក្ខាសិលានាពេលនេះ ទទួល​បាន​ចំណេះដឹ​ង​ច្រើន​ពី​បច្ចេក​វិទ្យា និងប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យានេះជាប្រយោជន៍ដល់សង្គមជាតិ។

ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និង​កិច្ច​​ប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរ​សាទរ​ពីរ​ទសវត្សរ៍​នៃឧ​ត្តមភាព និងលើសពីនេះ» ដែលមានអ្នក​សារព័ត៌មាន​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិក​ចំនួន​ ២៦ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហ​ប្រតិបត្តិការ​នានា​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm