លោក Trump សរសើរការគាំទ្រ «ខ្ពស់បំផុត» ក្នុងការស្ទង់មតិ ក្រោយមានភាពចម្រូងចម្រាសករណីលោក Epstein

2025/07/22 12:00:18 am        133

លោកប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរូបលោក នៅក្នុងគណបក្សសាធារណៈរដ្ឋ (GOP) កាលពីថ្ងៃអាទិត្យ (ទី២០ ខែកក្កដា) ដោយសរសេរនៅលើបណ្ដាញសង្គម Truth Social ថា ការស្ទង់មតិថ្មីៗ បង្ហាញឲ្យឃើញនូវការគាំទ្រពីសមាជិក GOP ដែលមានកម្រិតខ្ពស់រហូតដល់ ៩៥ភាគរយ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានធ្លាក់ចុះប្រជាប្រិយភាព ដោយអ្នកគាំទ្រមួយចំនួន ចាប់ផ្ដើមបង្ហាញការមិនសប្បាយចិត្ត ជុំវិញការដោះស្រាយរបស់រដ្ឋបាលរបស់លោកលើករណីរបស់លោក Jeffrey Epstein។ អ្នកគាំទ្រ ចំពោះគោលនយោបាយ «Make America Great Again» (MAGA) (ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត) បានលើកឡើងពីការសន្យាពីមុនរបស់លោក Trump ក្នុងការបញ្ចេញឯកសារជាសាធារណៈ ដូចជា «បញ្ជីអតិថិជន» ជាដើម ក៏ដូចជាការអះអាងនៅមុននេះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Pam Bondi ដែលថា បញ្ជីស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោកស្រី។

គួររំលឹកថា លោក Epstein ដែលត្រូវបានផ្ដន្ទាទោសពីបទល្មើសផ្លូវភេទ បានស្លាប់ដោយការធ្វើអត្តឃាតនៅក្នុងពន្ធនាគារញូវយ៉ក ក្នុងឆ្នាំ២០១៩ ខណៈពេលដែលកំពុងរង់ចាំការចោទប្រកាន់បន្ថែមទៀត ពីបទជួញដូរផ្លូវភេទ។ អ្នកហិរញ្ញវត្ថុដ៏អាម៉ាស់រូបនេះ មានទំនាក់ទំនងល្អជាមួយឥស្សរជនមានអំណាចជាច្រើន ហើយការស្លាប់របស់លោកបានជំរុញឲ្យមានការលើកឡើងនូវការឃុបឃិតគ្នាជាច្រើន ជាពិសេស ជុំវិញការចោទប្រកាន់នៃ «បញ្ជីអតិថិជន» និងអំពីរបៀបនៃការស្លាប់របស់លោក។

យ៉ាងណាក្ដី តាមរយៈការបង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ លោក Trump បានសរសេរថា៖ «កម្រិតប្រជាប្រិយភាពរបស់ខ្ញុំ នៅក្នុងរង្វង់គណបក្សសាធារណៈរដ្ឋ និងអ្នកគាំទ្រ MAGA បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីរឿងរ៉ាវ ពាក់ព័ន្ធនឹងករណីរបស់លោក Jeffrey Epstein ត្រូវបានលាតត្រដាង ដោយវាគ្រាន់តែជាការប្រឌិដ្ឋឡើងពីក្រុមប្រជាធិបតេយ្យឆ្វេងនិយមជ្រុល និងក្រុមបង្កបញ្ហាប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm