ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ពីបាត់ដំបង ដល់ក្រុងសិរីសោភ័ណ)

2022/01/10 09:51:39 am        523

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងការឆ្លងរីករាលដាលជំងឹកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជារងភាពលំបាកលំបិន តែវឌ្ឍនភាពកម្ពុជានៅតែបន្តឥតឈប់ឈរ។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជប៉ុនបានជួយកម្ពុជា ក្នុងការស្ថាបនាផ្លូវខ្សែក្រវ៉ាត់យុទ្ធសាស្ត្រ និងការតភ្ជាប់នៅក្នុងតំបន់ ដែលមានប្រវែងវែង និងប្រកបដោយគុណភាពខ្ពស់សម្រាប់កម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានជួយដល់កម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍កម្ពុជា ដែលជាចំណែកមួយដ៏ធំក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងវឌ្ឍនភាព ដែលមិនអាចកាត់ថ្លៃបាន។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសម្របសម្រួលដើម្បីឲ្យគ្រប់ភាគីចូលតុចរចា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលសហគមន៍ចំនួន៤ករណីហើយ ដោយក្នុងនោះកាលពីថ្ងៃទី៨ ខែមករា មានចំនួន១ករណី និងថ្ងៃទី៩ ខែមករាម្សិលមិញ ចំនួន៣ករណី។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីតាំងដែលកំពុងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរិសោភ័ណ)នាពេលនេះ គឺជាអតីតតំបន់សមរភូមិក្តៅ ដែលជាអតីតសង្គ្រាមផ្ទៃសម្លាប់ខ្មែរគ្នាឯង។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងចិត្ត និងគោលគំនិតរបស់សម្តេច គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានឡើយ មានតែការចូលតុចរចាគ្នាតែប៉ុណ្ណោះ ដែលយើងអាចបញ្ចប់សង្គ្រាម និងស្វែងរកសុខសន្តិភាពបាន។

- សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តំបន់ដែលធ្លាប់ជាសមរភូមិក្តៅបំផុតនោះ បច្ចុប្បន្នបានក្លាយទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ខណៈតាមតំបន់ព្រំដែនជាមួយនឹងប្រទេសជិតខាង បានក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលគោរពតាមការសម្រេចចិត្ត និងការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈការទទួលយកវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះវិធានស្វ័យការពារសម្រាប់បុគ្គលម្នាក់ និងគ្រួសារនីមួយៗ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយទិញវ៉ាក់សាំងកូវីដ១៩ ចំនួន៥លានដូសបន្ថែមទៀត ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ខណៈបច្ចុប្បន្នវ៉ាក់សាំងមានក្នុងស្តុកប្រមាណ ១០លានដូសផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពន្លឿនក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន ខណៈដែលមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានឈានចូលក្នុងសហគមន៍ហើយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីអបអរសាទរទិវាអនុស្សាវរីយ៍ជ័យជំនះ៧មករា ប៉ុន្មានថ្ងៃមកនេះ មានតួលេខរង្វង់ជាង ៤០ម៉ឺននាក់ ក្រោយពេលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ ហើយករណីឆ្លងរីករាលដាលកូវីដ-១៩ ក៏មានការថមថយផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេច និងភរិយា នឹងចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ឬដូសទី៤ មុននឹងសម្តេចធ្វើដំណើរទៅឌូបៃ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ជប៉ុន ដែលបានគាំទ្របេសកកម្មសម្តច និងគណៈប្រតិភូកម្ពុជា នៅសហភាពមីយ៉ាន់ម៉ា ដែលជាបេសកកម្មជួយសម្របសម្រួលមីយ៉ាន់ម៉ា ស្វែងរកបទឈប់បាញ់ ការបើកច្រកទទួលជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ និងបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ានចូលប្រទេសមីយ៉ាន់ម៉ា ជួបគ្រប់ភាគីវិវាទ ដើម្បីបញ្ចប់សង្គ្រាម ឆ្ពោះទៅរកសុខសន្តិភាព។

- សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយមីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា។

- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាស៊ាននឹងរួមគ្នា ដើម្បីជួយសម្របសម្រួលស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា ហើយបញ្ហាមីយ៉ាន់ម៉ា គឺមិនអាចបញ្ចប់ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានឡើយ ព្រោះបញ្ហានេះនៅវែងឆ្ងាយណាស់។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចោទសួរទៅក្រុមជ្រុលនិយមទាំងជនជាតិមីយ៉ាន់ម៉ា និងខ្មែរមួយចំនួនតួច ដែលជេរសម្តេចក្នុងកិច្ចការស្វែងរកសន្តិភាព និងពិភាក្សាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ាថា តើពួកអ្នកទាំងនោះគាំទ្រឲ្យមានការឈប់បាញ់គ្នា ឬគាំទ្រឲ្យមានការបាញ់គ្នាបន្តទៀត នៅប្រទេសដែលជាសមាជិកអាស៊ានមួយនេះ។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកនោះ ចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។

- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកឯងមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកឯងចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្វែរជំនួយវ៉ាក់សាំងកូវីដ-១៩ ចំណែកកម្ពុជា ក្នុងក្របខណ្ឌងអាស៊ានទៅឲ្យសហភាពមីយ៉ាន់ម៉ា ព្រោះកម្ពុជាមានវ៉ាក់សាំងច្រើន ហើយប្រជាពលរដ្ឋកម្ពុជាក៏បានទទួលវ៉ាក់សាំងច្រើនដូសហើយដែរ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចសម្រេចបានការចរចារឲ្យមីយ៉ាន់ម៉ាធ្វើការអត់ធ្មត់បាន ហើយថែមទាំងជួយបានឲ្យប្រទេសនេះពន្យាពេលក្នុងការឈប់បាញ់គ្នាផងដែរ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងទៅចូលរួមសួរសុខទុក្ខយោធាជប៉ុន ដល់នាវាចម្បាំងជប៉ុនតែម្តង ខណៈដែលនាវានេះនឹងចូលមកសំចតនៅនកំពង់ផែក្រុងព្រះសីហនុ នាពេលខាងមុខនេះ។


ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង ៤៨នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm