ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/07/22 12:47:24 am        160

ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងចូលរួមជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ 

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៣០មកហើយ ដែលក្នុងរយៈពេលបីទសវត្សរ៍មកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាពេលបច្ចុប្បន្នទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ 

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដែលឆ្លុះបញ្ជាំងឱ្យឃើញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមកនៅលើកវេទិការអន្តរជាតិនានា និងការចុះកិច្ចព្រមព្រៀង ក៏ដូចជាអនុស្សរណៈនៃការយកយល់គ្នាជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ 

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមសូមលើកទឹកចិត្តរដ្ឋាភិបាលប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ នយោបាយ និងសេដ្ឋកិច្ច ជាពិសេសការវិនិយោគ និងពាណិជ្ជកម្ម និងវិស័យអាទិភាពមួយចំនួនទៀតដូចជាទេសចរណ៍ និងវិស័យអប់រំជា ដើម សំដៅនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង។ 

ឯកឧត្តម អែលនូ ម៉ាម៉ាដូវ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម នៅកម្ពុជានាពេលនេះ គឺដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ដែលផ្តោតលើរបៀបវារៈសំខាន់ៗ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងមនុស្សធម៌ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមថានឹងធ្វើការចុះអនុស្សរណៈនៃការយោគយល់ ដើម្បជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមថា ក្រោយពីបានទស្សនាទៅកាន់តំបន់ប្រាសាទអង្គរវត្ត ឯកឧត្តមយល់ថា កម្ពុជាពិតជាមានភាពទាក់ទាញខ្លាំងណាស់សម្រាប់អ្នកទេសចរណ៍អន្តរជាតិ ក៏ដូចជាប្រជាជនអាស៊ែបៃហ្សង់ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ 

ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេស បានរំលេចអំពីតួនាទីដ៏សំខាន់នៃវិស័យការទូតសភា ក្នុងការជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែប្រសើរឡើង ហើយសភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពសភា ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែប្រសើរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិការអន្តរសភានានា ដូចជាសហភាពអន្តរសភា (IPU) សភាតំបន់អាស៊ី (APA) អន្តរសភាអាស៊ាន (AIPA) និងបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) ជាដើម។ 

ឯកឧត្តម បន្ថែមថាប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ មានលក្ខណៈស្រដៀងគ្នាជាច្រើន ដូចជាប្រវត្តិឆ្លងកាត់សោកនាដកម្មសង្គ្រាមដូចគ្នា ហើយសព្វថ្ងៃប្រទេសទាំងពីរមានគោលនយោបាយការបរទេសស្រដៀងគ្នាថែមទៀតផង ដូចជាការប្រកាន់ខ្ជាប់នូវគោលការណ៍មិនចូលបក្សសម្ព័ន្ធ ការគោរពអធិបតេយ្យភាព និងការគាំទ្រប្រព័ន្ធពហុភាគីនិយមដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាដើម។ ឯកឧត្តម បានអរគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រអាស៊ែបៃហ្សង់នាពេលកន្លងមក ហើយឯកឧត្តម រំពឹងថា ក្នុងពេលឆាប់ៗនេះ ប្រទេសទាំងពីរនឹងមានឱកាសបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងវិស័យ សេដ្ឋកិច្ច ពាណិច្ចកម្ម និងវិនិយោគ។ 

ជាចុងក្រោយតាមរយៈឯកឧត្តម ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សូមផ្តាំផ្ញើសាកសួរសុខទុកដល់ ឯកឧត្តម អ៊ុលហាម អាលីយ៉េវ ប្រធានាធិបតី ឯកឧត្តម អាលី អាសាដូវ នាយករដ្ឋមន្ត្រី លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, និងថ្នាក់ដឹកនាំកំពូលទាំងអស់ផ្សេងទៀត របស់អាស៊ែបៃហ្សង់ និងជូនពរដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមអនុរដ្ឋមន្ត្រី ទទួលបានជោគជ័យត្រចះត្រចង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm