ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ កាលពីថ្ងៃទី ២០ ខែកក្កដា លោក Ali Larijani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រគល់សារមួយពីប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ជូនមេដឹកនាំរុស្ស៊ីរូបនេះ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei កិច្ចប្រជុំនេះ ទទួលបានលទ្ធផលផែ្លផ្កា។

«ក្នុងនាមជាបេសកជនពិសេសរបស់លោកប្រធានាធិបតី លោក Ali Larijani បាននាំយកសារ និងគូសបញ្ជាក់អំពីគោលជំហររបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់អំពីការវិវឌ្ឍក្នុងតំបន់ កិច្ចការអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី។ លោកបានរៀបចំកិច្ចដ៏សំខាន់មួយជាមួយលោកប្រធានាធិបតីរុស្ស៊ី ដោយពិភាក្សាលើបញ្ហាជាច្រើន ជាពិសេសទំនាក់ទំនងទ្វេភាគី និងការវិវឌ្ឍក្នុងតំបន់ក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍កន្លងទៅ នេះ»។
លោក Larijani បាននិយាយថា នាពេលកន្លងទៅ ខ្លួនបានមកទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងសមត្ថភាពនេះ» ហើយដំណើរទស្សនកិច្ចបែបនេះ គឺជាផ្នែកមួយនៃការអនុវត្តដែលបានបង្កើតឡើង នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី ២០ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន បានជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ នៅវិមានក្រឹមឡាំង។ យោងតាមមន្ត្រីវិមានក្រឹមឡាំង តាមការណែនាំរបស់ថ្នាក់ដឹកនាំរបស់លោក បេសកជនអ៊ីរ៉ង់រូបនេះ បានបង្ហាញពីការវាយតម្លៃអំពីស្ថានភាពកាន់តែអាក្រក់ឡើងនៅមជ្ឈិមបូព៌ា និងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
