យន្តហោះរបស់ Air India រអិលចេញពីផ្លូវពេលចុះចត នៅទីក្រុង Mumbai ដោយបណ្ដាលឲ្យយន្តហោះ និងផ្លូវរត់ខូចខាត

2025/07/22 01:55:13 am        133

យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានរអិសធ្លាក់ចេញពីផ្លូវរត់ ខណៈដែលកំពុងចុះចតពេលមានភ្លៀងធ្លាក់ខ្លាំង នៅឯអាកាសយានដ្ឋានអន្តរជាតិ Mumbai របស់ប្រទេសឥណ្ឌា នាថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ ដោយបាននាំឲ្យផ្លូវរត់ត្រូវបិទរយៈពេលខ្លី និងធ្វើឲ្យខូចខាតផ្នែកខាងក្រោមនៃម៉ាស៊ីនយន្តហោះ។

ក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងថា តាំងពីពេលនោះមក អ្នកដំណើរ និងបុគ្គលិកអាកាសយានិកទាំងអស់ បានចុះពីយន្តហោះ ដោយមិនបានបញ្ជាក់ថា តើមានអ្នករងរបួសដែរ ឬអត់។ ជើងហោះហើរ AI2744 បានហោះហើរពីទីក្រុង Kochi ភាគខាងត្បូងរដ្ឋ Kerala ទៅកាន់ទីក្រុង Mumbai។

អាកាសយានដ្ឋាន Mumbai បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មាន «ការខូចខាតតិចតួចដែលត្រូវបានរាយការណ៍ នៅលើផ្លូវរត់សំខាន់ទី១ របស់អាកាសយានដ្ឋាន» ដោយសារតែអ្វីដែលវាត្រូវបានពិពណ៌នាថា ជា «យន្តហោះរអិលចេញពីផ្លូវរត់» ហើយផ្លូវរត់ទី២ ត្រូវបានដាក់ឲ្យដំណើរការ ដើម្បីធានាដល់ការបន្តប្រតិបត្តិការ។ 

ក្រុមហ៊ុន Air India បន្ថែមថា យន្តហោះនេះត្រូវបានចុះចត ដើម្បីត្រួតពិនិត្យ។ សេចក្ដីរាយការណ៍ពីសារព័ត៌មាន Times of India ដែលដកស្រង់ប្រភពនានា បានឲ្យដឹងថា សំបកកង់យន្តហោះចំនួន ៣ បានផ្ទុះភ្លាមៗ បន្ទាប់ពីចុះចត។

គួរដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air India បានស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានយ៉ាងតឹងរ៉ឹង បន្ទាប់ពីយន្តហោះ Boeing 787 បានធ្លាក់នៅទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា កាលពីខែមិថុនា ដោយបានសម្លាប់មនុស្ស ២៦០នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm