ទីក្រុងមួយនៅជាយក្រុងឡុងដ៍ ត្រូវបានអង្រួនដោយក្រុមបាតុករ ដែលបានទៅដល់សណ្ឋាគារមួយ ដែលអ្នកស្វែងរកសិទ្ធិជ្រកកោនស្នាក់នៅ ជាលើកទី២ ក្នុងរយៈពេល ៤ថ្ងៃ កាលពីយប់ថ្ងៃអាទិត្យ ចំពេលមានកំហឹងចំពោះជនអន្តោប្រវេសន៍ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
នគរបាលនៅក្នុងទីក្រុង Epping បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ កាលពីថ្ងៃអាទិត្យ ក្នុងនោះ ៤នាក់ ត្រូវសង្ស័យពីបទជាប់ពាក់ព័ន្ធនៅក្នុង «ការបង្កភាពចលាចលដោយហិង្សា» ក្នុងអំឡុងពេលបាតុកម្មមុន កាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីបានដើរល្បាតជុំវិញសណ្ឋាគារ Bell Hotel នៅពេលយប់ បន្ទាប់ពីបានចេញបញ្ជាឲ្យហ្វូងមនុស្សបំបែកគ្នា។

បាតុករជាង ១០០នាក់ ដោយអ្នកខ្លះកាន់ជាតិអង់គ្លេសគ្រវី បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារកាលពីល្ងាចថ្ងៃអាទិត្យ ដោយស្រែកថា«សង្គ្រោះកូនរបស់យើង» និង «បញ្ជូនពួកគេទៅផ្ទះ»វិញ ។ ការតវ៉ា បានកើនឡើង ខណៈពេលយប់ បានចូលមកដល់ ដោយមានពន្លឺភ្លើង និងវត្ថុរឹងៗ ត្រូវបានគប់ទៅលើរថយន្ត នគរបាល ដែលកំពុងបិទច្រកចូល។ នគរបាល បាននាំអ្នកតវ៉ាប្រឆាំងម្នាក់ចេញពីតំបន់នោះ បន្ទាប់ពីក្រុម បាតុករ បានឡោមព័ទ្ធនាង។
