យ៉ាងហោចណាស់មនុស្ស ១៩នាក់ បានបាត់បង់ជីវិត ដោយសារយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀន ក្នុងទីក្រុងដាកា នាថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ។
ក្រុមគ្រូពេទ្យបានប្រាប់អ្នកសារព័ត៌មានថា មនុស្សជាង ៥០នាក់ ក្នុងនោះរួមមានទាំងកុមារ និងមនុស្សពេញវ័យផងដែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការរលាក៕