ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយ​ផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ

2025/07/22 02:05:40 am        226

ឧត្ដរមានជ័យ ៖ ព្រះសង្ឃខេត្តស្វាយរៀង និងសប្បុរសជន រស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយ ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង រួមនិងព្រះសង្ឃ និងពលរដ្ឋរួមដំណើរប្រមាណជាង៤០០ អង្គ/នាក់នៅថ្ងៃចុងសប្តាហ៍ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយ ដែលបានមកពីការចូលរួម របស់ព្រះសង្ឃ ពលរដ្ឋ ក្នុងនិងក្រៅខេត្ត រួមមានអង្ករ១០តោន មី១ពាន់កេះ ត្រីខកំប៉ុង១០កេះធំ ទឹកសុទ្ធ៣០០កេះ ភេសជ្ជះគ្រប់មុខ១៥០កេះទឹកត្រីទឺកស៊ីអ៊ីវ៣៥០ដប ថ្នាំពេទ្យ៤០គីឡូក្រាម ផ្អក សាច់ក្រកសៀង១ពាន់៥១០គីឡូកាហ្វេ៥០កញ្ជប់ធំ ក្រម៉ា១៥០ និងភួយ១០០ សរុបថវិកាចំណាយអស់ជិត៩០លានរៀល ទៅចែកផ្ដល់ជូន ដល់វីរៈកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី ក្នុង(តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣) ។

នៅគ្រប់ទីតាំងឈរជើង ដែល គណៈប្រតិភូសង្ឃ និង សប្បុរសជនអញ្ជើញដល់ ត្រូវបាន មេបញ្ជាការ មេបញ្ជាការរង និងពលខេមរៈភូមិន្ទ បានស្វាគមន៍ និងបញ្ជាក់ពីស្ថានភាព សកម្មភាព ឈរជើងការពារ បូរណភាពទឹកដី សភាពការណ៍និងជីវភាព ជូនដល់ ប្រតិភូជាបន្តបន្ទាប់មក ព្រះវិញ្ញាណមុំ សយ ក្នុងនាមព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង សូម ថ្លែងនូវការកោតសរសើរ ចំពោះ វីរជន វីរៈយុទ្ធនារី ដែលបាន លះបង់ កម្លាំងកាយចិត្ត ស្ម័គ្រចិត្តមកចូលរួមឈរជើងការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយអត់និងបូជាអាយុជីវិត ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលចោរសៀមមកឈ្លានពានលើបូរណភាពទឹកដី កម្ពុជា ពិសេសនៅ តំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់ ៣ ។

 ព្រះតេជគុណ បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់ វីរៈយុទ្ធជន វីរៈយុទ្ធនារី នៅសមរភូមិជួរមុខ ត្រូវបាន ព្រះសង្ឃនិងពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន បានធ្វើការតាមដាន គ្រប់សកម្មភាព ទាំងលើការ ត្រៀមប្រយុទ្ធ និងស្បៀងហូបចុក ទើបថ្ងៃនេះ ព្រះសង្ឃ បងប្អូនពលរដ្ឋក្នុងខេត្ត ពិសេសសប្បុរសជន នៅសហរដ្ឋអាមេរិកបាននាំយកអំណោយ ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ មកគាំទ្រជូនដល់វីរៈយុទ្ធជនវីរៈយុទ្ធនារី ជាសក្ខីភាព ។

សូមបញ្ជាក់ថា ក្នុងឪកាសព្រះសង្ឃ និងបងប្អូនពលរដ្ឋ អញ្ជើញ និមន្ត សាកសួរសុខទុក្ខ ដល់វរៈកងទព័ ប្រតិភូដឹកនាំដោយព្រះតេជគុណ មុំ សយ បានផ្តល់ថវិកាតម្កល់នៅទីបញ្ជាការជួរមុខចំនួន ៥០លានរៀល ចែកផ្តល់ តាមតំបន់ទិសទាំង៤ទីតាំង រួមមានអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកា និងក្រៅពីការតម្កល់ថវិកា នៅទីបញ្ជាការជួរមុខ ក្រុមប្រតិភូ រួមមានឯកឧត្តម ស៊ុ វលក្ខ័ និងលោកជំទាវ លោកគឺម វ៉ាង និងលោកស្រីវ៉ាង ចាំង លោក គឺម ឡេង និងភរិយា លោក សឿន ចិន្ថា និងលោកស្រី លោកចាន់ សំណាង និងលោកស្រី លោកយី មុន្នីចិត្រា លោកយោគ សុវណ្ណារ៉ា លោកសៀន ណាវី ព្រះតេជគុណគឹម ភួង និងសប្បុរសជននៅសហរដ្ឋអាមេរិក បានបន្តចែកថវិកាផ្ទាល់ខ្លួនជូនដល់វរៈកងទព័ឈរការពារគោលដៅ សរុបអស់ថវិកាប្រមាណជាង៣ម៉ឺនដុល្លាបន្ថែមផងដែរ ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm