[UPDATE] យន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណសាលា បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ និងរាប់សិបនាក់របួស

2025/07/22 02:31:45 am        241


បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៩នាក់ បានបាត់បង់ជីវិត ដោយសារយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀន នៅក្នុងទីក្រុងដាកា នាថ្ងៃចន្ទ (ទី២១ ខែកក្កដា) នេះ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យបានប្រាប់អ្នកសារព័ត៌មានថា មនុស្សជាង ៥០នាក់ ក្នុងនោះរួមមានទាំងកុមារ និងមនុស្សពេញវ័យផងដែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការរលាក។

ក្រុមមន្ត្រី បានប្រាប់ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅសាលា និងមហាវិទ្យាល័យ Milestone ក្នុងតំបន់ភាគខាងជើង Uttara នៃទីក្រុងដាកា។ នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់យោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះហ្វឹកហ្វឺន F-7 BGI របស់កងទ័ពអាកាសបង់ក្លាដែសបានធ្លាក់ នៅតំបន់ Uttara។ យន្តហោះបានហោះឡើងនៅម៉ោង ១:០៦រសៀល ម៉ោងក្នុងស្រុក»។

រូបភាពវីដេអូក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះនោះ បានបង្ហាញឲ្យឃើញអគ្គិភ័យដ៏ធំមួយ នៅក្បែរវាលស្មៅ ដោយសំណុំផ្សែងយ៉ាងក្រាស់ហុយទ្រលោមទៅលើមេឃ ខណៈដែលហ្វូងមនុស្សនាំគ្នាឈរមើលពីចម្ងាយ។

រូបភាពពីទូរទស្សន៍ Reuters បានបង្ហាញថា ក្រុមអ្នកពន្លត់អគ្គិភ័យបានបាញ់ទឹកទៅលើបំណែកយន្តហោះ ដែលទំនងជាបានធ្លាក់ចូលទៅក្នុងផ្នែកម្ខាងនៃអគារមួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm