រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.អ. បានដាក់ចេញនូវវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សាលារដ្ឋ ដោយផ្តោតលើវិធានការគន្លឹះចំនួន ៤ ៖
១) ការពង្រឹងអភិបាលកិច្ចសាលារៀន
២) ការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថសិស្ស និងការបង្រៀនបន្ថែម ២ម៉ោងរៀងរាល់ថ្ងៃដោយមិនតម្រូវឱ្យឪពុកម្តាយបង់ប្រាក់
៣) ការយកចិត្តទុកដាក់ចំពោះសុខភាពសិស្ស
៤) ការជំរុញការចូលរួមរបស់សហគមន៍ដើម្បីការអប់រំ
បច្ចុប្បន្ននេះ សាលាគោលដៅចំនួន ១៦១ នៅទូទាំងប្រទេស កំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែលចាត់ចែងសម្របសម្រួលដោយលេខាធិការដ្ឋាន គ.វ.អ. ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គ.វ.អ. ។
