អ៊ីស្រាអែលត្រូវបានថ្កោលទោសជុំវិញការសម្លាប់ជនស៊ីវិលហ្កាហ្សាយ៉ាងអមនុស្សធម៌ និងការកាត់បន្ថយជំនួយខណៈពង្រីកសង្គ្រាម

2025/07/22 03:07:45 pm        144

    ប្រទេសចំនួន ២៥ រួមទាំងចក្រភពអង់គ្លេស កាណាដា និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយនឹង "សារសាមញ្ញ និងបន្ទាន់មួយ ថា "សង្រ្គាមនៅហ្កាហ្សាត្រូវតែបញ្ចប់នៅពេលនេះ"។

សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក និងបានផ្សព្វផ្សាយតាមអ៊ីនធឺណិតដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បានថ្កោលទោសវិធីសាស្ត្រចែកចាយជំនួយដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីស្រាអែល ដោយចោទប្រកាន់រដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu អំពី "ការផ្តល់ជំនួយតិចតួច និងការសម្លាប់ជនស៊ីវិលយ៉ាងអមនុស្សធម៌ រួមទាំងកុមារផងដែរ" ។         

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយបន្ទាប់ពីថ្ងៃដ៏អាក្រក់បំផុតមួយសម្រាប់អ្នកស្វែងរកជំនួយក្នុងអំឡុងពេលសង្គ្រាម ២១ ខែនៅហ្កាហ្សាបាននិយាយថា "គួរឱ្យរន្ធត់ណាស់ដែលប្រជាជនប៉ាឡេស្ទីនជាង ៨០០ នាក់ត្រូវបានសម្លាប់ ខណៈកំពុងស្វែងរកជំនួយ" ។ មន្ត្រីសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថាមនុស្សជាង៨០នាក់ត្រូវបានសម្លាប់ក្នុងពេលព្យាយាមទទួលបានការផ្គត់ផ្គង់អាហារសង្គ្រោះបន្ទាន់កាលពីថ្ងៃអាទិត្យតែមួយថ្ងៃគត់។     

កងកម្លាំងអ៊ីស្រាអែលបានបើកការវាយលុកថ្មើរជើងនៅតំបន់ Deir al-Balah ភាគកណ្តាលហ្កាហ្សាជាលើកដំបូង ។តំបន់នេះសំបូរទៅដោយជនភៀសខ្លួនរាប់ពាន់នាក់មកពីភាគខាងត្បូងហ្កាហ្សា ។ក៏មានការសន្មត់ថាចំណាប់ខ្មាំងអ៊ីស្រាអែល កំពុងត្រូវបានឃុំខ្លួននៅទីនោះដែរ។ក្រៅពីចក្រភពអង់គ្លេស ប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ថ្កោលទោសរួមមាន អូស្ត្រាលី អូទ្រីស បែលហ្សិក កាណាដា ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ជប៉ុន ឡាតវី លីទុយអានី លុចសំបួ ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm