ប្រមុខការទូតអ៊ីរ៉ង់ បញ្ជាក់ថាក្រុងតេអេរ៉ង់ មិនអាចបោះបង់ការចម្រាញ់នុយក្លេអ៊ែរបានឡើយ

2025/07/22 04:19:35 pm        216

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ច្បាស់ៗប្រាប់ទូរទស្សន៍ Fox News ថាទីក្រុងតេអេរ៉ង់ មិនអាចបោះបង់ចោលនូវកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនបានឡើយ ដែលត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីខែមុន។

មុនពេលសង្រ្គាមនោះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចានុយក្លេអ៊ែរ ៥ជុំមកហើយ ដែលសម្របសម្រួលដោយអូម៉ង់ ប៉ុន្តែនៅតែមិនអាចយល់ស្របលើវិសាលភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដ៏គ្រោះថ្នាក់របស់អ៊ីរ៉ង់។ អ៊ីស្រាអែល និងអាមេរិក និយាយថា អ៊ីរ៉ង់ជិតចម្រាញ់អ៊ុយរ៉ានីញ៉ូមដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរបានហើយ ខណៈទីក្រុងតេអេរ៉ង់និយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងស៊ីវិលប៉ុណ្ណោះ។

ថ្លែងក្នុងបទសម្ភាសន៍ Fox News កាលពីថ្ងៃចន្ទ (២១ កក្កដា) លោក Araghchi បាននិយាយថា៖ ការចម្រាញ់អ៊ុយរ៉ានីញ៉ូមបានបញ្ឈប់មួយរយៈព្រោះតែការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែប្រាកដណាស់ថាអ៊ីរ៉ង់មិនអាចបោះបង់ចោលបានទេព្រោះកម្មវិធីនុយក្លេអ៊ែរនេះជាសមិទ្ធិផលរបស់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ផ្ទាល់ ហើយឥឡូវនេះ ការចម្រាញ់អ៊ុយរ៉ានីញ៉ូមគឺជាមោទនភាពជាតិទាំងមូល។

គួររម្លឹកថា អ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី១៣ ខែមិថុនា ហើយក្រោយមក គូប្រជែងនៅមជ្ឈិមបូព៌ាទាំងពីរបានចូលរួមក្នុងសង្គ្រាមផ្លូវអាកាស ១២ថ្ងៃ ដែលទីក្រុងវ៉ាស៊ីនតោន ក៏ទម្លាក់គ្រាប់បែកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ខណៈបទឈប់បាញ់មួយសម្រេចបាននៅចុងខែមិថុនា។ អ៊ីស្រាអែល ជាប្រទេសមជ្ឈិមបូព៌ាតែមួយគត់ដែលគេជឿថាមានអាវុធនុយក្លេអ៊ែរ ហើយអ៊ីស្រាអែលនិយាយថា សង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ គឺក្នុងបំណងរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm