វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ

2025/07/22 05:56:14 pm        668

វិស័យ​ដឹកជញ្ជូននៅកម្ពុជា គិតមកដល់ពេលនេះ បានដំណើរការសេវាដឹកជញ្ជូនទំនិញក្នុងស្រុក និង​ការដឹកជញ្ជូនបម្រើទីផ្សារនាំចេញ មានភាពមមាញឹកជាង​មុន ស្រប​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែង​ក្នុង​​កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូនក្នុងស្រុកថា ចាប់ពីដើ​ម​ឆ្នាំ​២០២៥ ​មកដល់ពេលនេះ លោកឃើញថា វិស័យដឹកជញ្ជូននៅកម្ពុជា បាននឹង​កំពុង​ដំណើរការ​លើ​សេវា​ដឹកជញ្ជូនល្អប្រសើរ ទាំងចលនានៃការដឹកជញ្ជូនក្នុងស្រុក និងសេវា​ដឹក​ជញ្ជូន​សម្រាប់​ទីផ្សារ​នាំ​ចេញ ស្របពេលរាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុង​ជំរុញ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធរូបវ័ន្ត កាន់តែរឹងមាំ គាំទ្រដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងគាំទ្រ​ដល់​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។

លោកបន្តថា ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបឡើង តម្លៃប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​មាន​ស្ថិរភាពល្អ ដូច្នេះវិស័យដឹកជញ្ជូនក៏កំពុងមានភាពមមាញឹកផងដែរ ទាំងសេវា​ដឹក​ជញ្ជូន​ទំនិញ​ទីផ្សារក្នុងស្រុក និងការដឹកញ្ជូនសម្រាប់បម្រើទីផ្សារនាំចេញ ទោះបីកម្ពុជា-ថៃ​នៅ​បន្ត​រឹង​បណ្តឹង​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនយ៉ាងណាក៏ដោយ។ ភាពមមា​ញឹក​លើ​សេវា​កម្ម​ដឹក​ជញ្ជូន​នេះ​បាន​បង្ហាញឱ្យឃើញនូវភាពល្អប្រសើរសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ហើយ​ចំពោះ​ភាព​មមា​ញឹក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នេះ​បាន​នឹង​កំពុង​ចូល​រួមក្នុងសកម្មភាពសេដ្ឋកិច្ច និងអ្នករកស៊ីទទួលទាននៅលើវិស័យនេះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្មនៅកម្ពុជា នឹង​បន្ត​និន្នាការ​កើន​ឡើងល្អក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើង​វិញ​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្ម​លើ​វិស័យ​ទេសចរណ៍​។ ចំណែក អនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងមានកំណើនរឹងមាំ ដោយ​មាន​សកម្ម​ភាព​ដឹកជញ្ជូនកាន់តែមមាញឹក ជាក់ស្តែងនៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ ការដោះ​ដូរ​ពាណិជ្ជ​កម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់ លានដុល្លារអាមេរិក កើន​ឡើង ១៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​ កើន ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ ពាន់លាន​ដុល្លារ​ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា-ចិនដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត សម្រួលការទូទាត់រវាងប្រទេសទាំងពីរ
2026/08/18 03:48:08 pm        1429
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ៖ ការនាំចេញផលិតផលស្រស់ និងកែច្នៃត្រូវតែដើរទន្ទឹមគ្នា ចៀសវាងការជុញផលិតផលលើទីផ្សារ
2026/08/18 03:35:12 pm        180
តំណាង ICCI ៖ វិនិយោគិនកូរ៉េចាប់អារម្មណ៍វិនិយោគលើការកែច្នៃកសិផល និងគ្រឿងសង្ហារិមនៅកម្ពុជា
2026/08/18 09:57:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm