សហរដ្ឋអាមេរិក សន្យាជាមួយហ្វីលីពីន ថានឹងជួយទប់ទល់ឥទ្ធិពលដែលចេះតែកើនឡើងរបស់ចិន

2025/07/22 06:02:16 pm        159

បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានសន្យាជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos កាលពីថ្ងៃចន្ទ (២១ កក្កដា) ថា ទីក្រុងវ៉ាស៊ីនតោននឹងជួយការពារសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួនមួយនេះ និងបង្កើនធនធានយោធា ក្នុងគោលបំណងទប់ទល់ឥទ្ធិពលដ៏ខ្លាំងក្លារបស់ប្រទេសចិន។

ទាំងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និងប្រមុខការទូត លោក Marco Rubio ដែលព្រួយបារម្ភពីឥទ្ធិពលចិន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្ធិសញ្ញារយៈពេល ៧ទសវត្សរ៍របស់អាមេរិក ជាមួយទីក្រុងម៉ានីល ខណៈរដ្ឋមន្រ្តីទាំងពីរបានជួបប្រជុំដាច់ដោយឡែកជាមួយមេដឹកនាំហ្វីលីពីន កាលពីថ្ងៃចន្ទ។

លោក Hegseth បានប្រាប់លោក Marcos ថា ភាគីទាំងពីររួមគ្នារក្សាការប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាការពារគ្នាទៅមក ហើយកិច្ចព្រមព្រៀងនេះពង្រីកដល់ប្រតិបត្តិការយោធា រួមទាំងវត្តមានឆ្មាំល្បាតឆ្នេរអាមេរិក-ហ្វីលីពីនគ្រប់ទីកន្លែងក្នុងប៉ាស៊ីហ្វិក រួមទាំងសមុទ្រចិនខាងត្បូងផងដែរ។ លោក Marcos បានស្វាគមន៍ការគាំទ្ររបស់អាមេរិក ដោយលើកពី "ការផ្លាស់ប្តូរកម្លាំងភូមិសាស្ត្រនយោបាយ និងការវិវត្តនយោបាយជុំវិញពិភពលោក"។

ចាប់តាំងពីការជាប់ឆ្នោតក្នុងឆ្នាំ២០២២មក លោក Marcos បានជំរុញកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន ដែលជាអតីតអាណានិគមអាមេរិក ជាមួយនឹងទីក្រុងវ៉ាស៊ីតោន ទាំងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បច្ចុប្បន្ន និងអតីតប្រធានាធិបតី Joe Biden។ ចិន និងហ្វីលីពីន បានប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងអះអាងសិទ្ធិស្ទើរតែទាំងស្រុង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm