កូរ៉េខាងជើង គ្រោងសាងសង់នាវាពិឃាតទម្ងន់ ៥ពាន់តោនបន្ថែមទៀត ត្រឹមខែតុលាឆ្នាំក្រោយ

2025/07/22 06:07:18 pm        234

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (២២ កក្កដា) នេះថា កូរ៉េខាងជើង គ្រោងនឹងសាងសង់នាវាពិឃាតទម្ងន់ ៥.០០០តោន យ៉ាងតិចមួយគ្រឿងបន្ថែមទៀតនៅត្រឹមខែតុលា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីការដាក់ដំណើរនាវាយោធា ២គ្រឿងកាលពីដើមឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា កម្មករនៅកំពង់ផែមួយក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងលិច Nampho បានធ្វើការជួបជុំគ្នាដ៏ធំកាលពីថ្ងៃចន្ទ ដោយប្តេជ្ញាថានឹង "សាងសង់នាវាពិឃាតថ្មីមួយគ្រឿងទៀតឱ្យបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំក្រោយនេះ"។

គួរបញ្ជាក់ថា នៅកូរ៉េខាងជើង ថ្ងៃទី១០ ខែតុលា គឺជាខួបនៃការបង្កើតគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច។

កាលពីខែមេសាឆ្នាំនេះ កូរ៉េខាងជើងបានបើកបង្ហាញនាវាពិឃាតទម្ងន់ ៥.០០០តោន ដំបូងគេរបស់ខ្លួនឈ្មោះថា Choe Hyon ខណៈព្យាយាមពង្រឹងសមត្ថភាពធ្វើសង្គ្រាមជើងទឹក។ នៅក្នុងខែមិថុនា នាវាពិឃាតមួយគ្រឿងផ្សេងទៀតប្រភេទដូចគ្នាឈ្មោះ Kang Kon ត្រូវដាក់ឱ្យដំណើរការ បន្ទាប់ពីបានជួសជុលការខូចខាតរួចអំឡុងពេលប៉ុនប៉ងដាក់ដំណើរការលើកដំបូងក្នុងខែឧសភា។

ក្នុងអំឡុងពេលពិធីដាក់ដំណើរការខែមិថុនានោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យសាងសង់នាវាពិឃាតប្រភេទ Kang Kon ឬធំជាងនេះចំនួន ២គ្រឿងរៀងរាល់ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២៦ តទៅ។ ទីក្រុងព្យុងយ៉ាងហាក់ដូចជាផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅក្នុងការកសាងនាវាកងទ័ពជើងទឹក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើពិពិធកម្មប្រព័ន្ធដឹកជញ្ជូនសម្រាប់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដែលត្រូវរាយការណ៍ថាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយនៃការអភិវឌ្ឍ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm