កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត មុឹង មករា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល យុវជនថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមករា ២០២២ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងនាំមកជាមួយនូវអំណោយដ៏ដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារ។
អំណោយរួមមាន៖រទេះជនពិការ ចំនួន៧គ្រឿង ថវិកាជូនគ្រួសារក្រីក្រ ១០៧គ្រួសារ × ២០,០០០៛ និងសម្ភារ:ជូនគ្រួសារក្រីក្រ ១០៧គ្រួសារមានដូចជា៖ អង្ករ មី ទឹកសុទ្ធកម្ពុជា.ត្រីខ.ប្រេងឆា.ទឹកត្រី.ទឹកស៊ីអីវ .អំបិល .ស្ករស.ប៊ីចេង.ជែលលាងដៃ.ថ្នាំប៉ារ៉ា .កន្ទេលបត់.មុង.ភួយ ។ និងប្រគេនសម្ភារៈនិងគ្រឿងបរិភោគមួយចំនួនជូនព្រះចៅអធិការវត្តឬស្សីជ្រោយ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។
ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីក្រុមការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ នាំអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕







