កីឡាការិនី យ៉ុន យ៉ឿន ផ្ទេរទៅលេងឱ្យក្លឹបសិង្ហបុរី Still Aerion FC ក្នុងកិច្ចសន្យាខ្ចីជើង

2025/07/22 06:34:51 pm        300

ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានជូនដំណឹងថា ប្រធានក្រុមបាល់ទាត់នារីរបស់ក្លឹប កីឡាការិនី យ៉ុន យ៉ឿន នឹងចូលរួមជាមួយក្លិប Still Aerion FC នៅលីគកំពូលនារីសិង្ហបុរី (Singapore Women’s League) ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី រហូតដល់ដើមខែតុលា ឆ្នាំ២០២៥។

ក្លិប Still Aerion FC ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងលីគ បានស្នើសុំជាផ្លូវការណ៍ក្នុងការនាំយកកីឡាការិនី យ៉ុន យ៉ឿន ដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ការប្រកួតជើងទី២ ដែលជាដំណាក់កាលដ៏សំខាន់។ បន្ទាប់ពីពិចារណាយ៉ាងល្អិតល្អន់ ក្លិបណាហ្គាវើលដ៍ បានយល់ព្រមលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើន និងការទទួលបានបទពិសោធន៍អន្តរជាតិរបស់កីឡាការិនីបាល់ទាត់កម្ពុជា។

កាលពីឆ្នាំមុន កីឡាការិនីរូបនេះបានបង្កើតភាពល្បីល្បាញតាមរយៈការស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះបាល់ទាត់នារីជើងឯកលីគកំពូលអាស៊ី( AFC Women’s Champions League) ពេលលេងឲ្យក្លិប Young Elephants FCរបស់ប្រទេសឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង។ នៅដើមឆ្នាំនេះ គេក៏បានបង្ហាញសមត្ថភាពដ៏គួរអោយចាប់អារម្មណ៍ម្តងទៀត ដោយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់អំឡុងពេលខ្ចីជើងទៅកាន់ក្លិប Bangkok FC ក្នុងលីគកំពូលនារីថៃ។

ក្លឹបបន្តថា បទពិសោធន៍នៅក្រៅប្រទេសទាំងនេះ មិនត្រឹមតែជួយពង្រឹងការអភិវឌ្ឍរបស់នាងក្នុងនាមជាកីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិត្តិនាមបាល់ទាត់នារីកម្ពុជាក្នុងតំបន់ផងដែរ។

ទោះបីជាការប្រកួតលីគកំពូលនារីកម្ពុជាកំពុងដំណើរការ ហើយកីឡាការិនី យ៉ុន យ៉ឿន នឹងខកខានការប្រកួតចំនួនបួនលើកក៏ដោយ ក្លិបណាហ្គាវើលដ៍ជឿជាក់យ៉ាងមុតមាំថា ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះនឹងនាំមកនូវអត្ថប្រយោជន៍រយៈពេលវែងដូចជា៖

 * ការអភិវឌ្ឍ និងបទពិសោធន៍៖ ការប្រកួតប្រជែងក្នុងលីគផ្សេងៗគ្នាជួយឲ្យ យ៉ុន យ៉ឿន អភិវឌ្ឍភាពចាស់ទុំផ្នែកយុទ្ធសាស្ត្រ ភាពបត់បែន និងភាពជាអ្នកដឹកនាំ ដែលគុណសម្បត្តិទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមរនៅពេលត្រឡប់មកវិញ។

 * ភាពជាឯកអគ្គរដ្ឋទូតសម្រាប់កម្ពុជា៖ យ៉ុន យ៉ឿន បន្តតំណាងឲ្យប្រទេសកម្ពុជាក្នុងនាមជាកីឡាការិនីឈានមុខគេក្នុងវិស័យបាល់ទាត់នារីក្នុងតំបន់ ដោយបន្តជម្រុញទឹកចិត្តដល់កីឡាករ-កីឡាការិនីវ័យក្មេងទូទាំងប្រទេស។

 និង ពង្រឹងក្រុមជម្រើសជាតិ៖ បទពិសោធន៍ទាំងនេះជួយលើកកម្ពស់កម្រិតនៃការលេងរបស់គេនៅពេលដែលត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិវិញ ដែលជាការរួមចំណែកដល់ការរីកចម្រើនជារួមនៃវិស័យបាល់ទាត់នារីនៅកម្ពុជា។

កីឡាការិនី យ៉ុន យ៉ឿន ត្រូវរំពឹងថានឹងវិលត្រឡប់មកកាន់ក្លិបណាហ្គាវើលដ៍ វិញនៅដើមខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមឲ្យទាន់ពេលសម្រាប់ការប្រកួតដំណាក់កាលចុងក្រោយនៃលីគក្នុងស្រុក៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        275
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        338

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm