អាមេរិកនឹងនិរទេសអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ហៃទី ដែលមានទំនាក់ទំនងជាមួយក្រុមជនអន្ធពាល

2025/07/22 07:00:45 pm        225

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននិយាយថានឹងនិរទេសជនជាតិហៃទី ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ប្រសិនបើពួកគេត្រូវបានចាត់ទុកថា «បានគាំទ្រ និងសហការ» ជាមួយក្រុមជនអន្ធពាលហៃទី។

ការប្រកាសកាលពីថ្ងៃចន្ទ គឺជាចំណាត់ការចុងក្រោយប្រឆាំងជនជាតិហៃទីដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលមានការជំរុញការនិរទេសទ្រង់ទ្រាយធំរបស់លោកប្រធានាធិបតី ហើយកើតមានឡើងនៅពេលដែលរដ្ឋបាលរបស់លោក Trump បានព្យាយាមបញ្ចប់ឋានៈស្របច្បាប់សម្រាប់ជនជាតិហៃទី។

ការធ្វើបច្ចុប្បន្នភាពនេះក៏កើតមានឡើង នៅពេលដែលក្រុមសិទ្ធិមនុស្សកំពុងចោទសួរពីរបៀបដែលរដ្ឋបាល Trump កំណត់ការជាប់ទាក់ទងជាមួយអង្គការដែលខ្លួនចាត់ទុកថាជា «អង្គការភេរវកម្ម»។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ពុំបានបង្ហាញថាតើមនុស្សចំនួនប៉ុន្មាននាក់ ដែលត្រូវបានដាក់គោលដៅ ឬឈ្មោះណានណាម្នាក់ឡើយ ដោយគ្រាន់តែនិយាយថា «បុគ្គលមួយចំនួន រស់នៅអចិន្ត្រៃយ៍ស្របច្បាប់នៅសហរដ្ឋអាមេរិក បានគាំទ្រ និងសហការជាមួយមេដឹកនាំក្រុមជនអន្ធពាលហៃទី ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម»។

ខណៈរដ្ឋបាល លោកTrump បានព្យាយាមបង្កើនការនិរទេស ក្រសួងការបរទេស បាននឹងកំពុងអំពាវនាវឱ្យមានអំណាចដ៏ទូលំទូលាយនៅក្រោមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ ដើម្បីព្យាយាមនិរទេសអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិកតាមទិដ្ឋាការផ្សេងៗ រួមទាំងជាអ្នករស់នៅស្របច្បាប់អចិន្ត្រៃយ៍ ឬជានិស្សិតផងដែរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm