សហជីពអាកាសចរណ៍ចំនួនប្រាំ បានធ្វើបាតុកម្មនៅអាកាសយានដ្ឋាន Aeroparque Jorge Newbery ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃចន្ទ ទី២១ កក្កដា ដើម្បីបង្ហាញពីការបដិសេធរបស់ពួកគេចំពោះការកែប្រែនិយ័តកម្ម ការពន្យារពេលក្នុងការចរចាប្រាក់ឈ្នួល និងការគំរាមកំហែងឯកជនភាវូបនីយកម្ម របស់ក្រុមហ៊ុនរដ្ឋ។

អ្នកចូលរួម បានកាន់បដា និងវាយស្គរ ខណៈពួកគេបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួនទាក់ទងនឹងការជំពាក់ប្រាក់បៀវត្សរ៍ដែលកើនឡើងរហូតដល់៦០%សម្រាប់បុគ្គលិក ការកាត់រំសាយបុគ្គលិក និងគោលនយោបាយបើកចំហរជើងមេឃរបស់លោកប្រធានាធិបតី Javier Milei ដោយបានថ្កោលទោសថា វាបង្ហាញពីការខ្វះការគ្រប់គ្រង និងការបាត់បង់សន្តិសុខសម្រាប់ដែនអាកាសប្រទេសអាហ្សង់ទីន។

សហជីពអាកាសចរណ៍ កំពុងព្យាយាមដើម្បីដំឡើងប្រាក់ខែបុគ្គលិកស្របតាមអតិផរណា និងប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីក្នុងការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនអាកាសចរណ៍ Aerolineas Argentinas គ្រប់គ្រងដោយរដ្ឋ។