ក្រសួងមុខងារសាធារណៈពង្រឹងនីតិវិធីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និង​ការ​ដាក់​មន្រ្តី​រាជការស៊ីវិលឱ្យចូលនិវត្តន៍

2025/07/22 07:25:32 pm        989

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​មុខងារ​សាធារណៈ ដឹកនាំដោយ លោក មាស ពេជ្រ អគ្គនាយករងនៃអគ្គនាយកដ្ឋាន​គ្រប់​គ្រង​មុខងារ​សាធារណៈ ​ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ​ស្តីពី​ការ​ពង្រឹង​នីតិ​វិធី​នៃ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និងពង្រឹងនីតិវិធីនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តី​ជំនាញ​ក្រសួង​មុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ មានចំនួន​ប្រមាណ ១៥០នាក់។

កិច្ចប្រជុំនេះ គឺជាការចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាននានាពាក់ព័ន្ធគោលការណ៍ និង​នីតិវិធីអនុវត្ត៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ, ការគិតគូរ​ក្នុង​ក្របខណ្ឌ​ពេល​វេលា​ចំពោះ​ការ​ស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់កិត្តិយស​មុន​ចូល​និវត្តន៍​ឱ្យ​បាន​មួយ​ឆ្នាំ​មុន​ពេល​សាមី​មន្ត្រី​ត្រូវ​ចូលនិវត្តន៍, ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍, ការស្នើសុំកិច្ចសហការ ករណី​មន្រ្តី​រាជ​ការត្រូវដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំឆ្នាំ និងដំឡើង​ថ្នាក់​កិត្តិយស​ជាមួយ​គ្នា​នៅ​មួយ​ឆ្នាំ​មុន​ឆ្នាំ​ត្រូវ​ចូល​និវត្តន៍ និងការធ្វើបម្រែបម្រួលស្ថានភាពរដ្ឋបាលក្រោយពេលដំឡើងឋានន្តរស័ក្តិ ថ្នាក់រួច ក៏​ដូច​ជាបញ្ហាផ្សេងៗដែលបានជួបប្រទះក្នុងការអនុវត្ត។ ទន្ទឹមនេះ អង្គប្រជុំក៏បា​​ន​ពិភាក្សា​លើ​ការ​សាក​ល្បង​គិតអំពីនីតិវិធី និងក្របខណ្ឌពេលវេលា លើការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និង​ថ្នាក់​កិត្តិយសសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដល់អាយុចូលនិវត្តន៍ក្នុងឆ្នាំ២០២៦ និង​ការ​ដំឡើង​ថ្នាក់​ប្រចាំឆ្នាំជូនមន្រ្តីដែលត្រូវចូលនិវត្តន៍ក្នុងឆ្នាំ២០២៧ ផងដែរ។

សូមជម្រាបថា «ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្រ្តីរាជការស៊ីវិល» ត្រូវអនុវត្តអនុលោម​មាត្រា​២០ ​និងមាត្រាបន្តបន្ទាប់នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ព្រមទាំង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន។ ការគិតគូរដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្ត្រីរាជការស៊ីវិលប្រចាំឆ្នាំ ត្រូវគិត​ចំពោះ​មន្ត្រី​រាជការស៊ីវិលដែលខិតខំបម្រើការងារពិតប្រាកដ និងមាន​រយៈ​ពេល​អប្បបរមា​នៃ​ការ​ឡើង​ថ្នាក់​ត្រូវកម្រិត ២(ពីរ) ឆ្នាំ គិតមកដល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។ ការដំឡើង​ឋានន្តរ​ស័ក្តិ ថ្នាក់ប្រចាំឆ្នាំ គ្រប់ក្រសួង ស្ថាប័នត្រូវផ្ដល់​សំណុំ​ឯកសារ​មក​ដល់​ក្រសួង​មុខងារ​សាធារណៈ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំ ដើម្បីមានពេលវេលា​គ្រប់​គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ និងផ្តល់ទិដ្ឋាការជូនបានទាន់ពេលវេលា។ ចំពោះមន្ត្រីរាជកា​រ​ស៊ីវិល​ដែល​ឡើង​ឋាន​ន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ ត្រូវស្នើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដោយ​សំអាង​លើ​សញ្ញា​បត្រ​ពិត​ប្រាកដ អនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវធ្វើ​លិខិ​ត​មក​ក្រសួង​មុខ​ងារសាធារណៈ តែមួយលើកប៉ុណ្ណោះគឺក្នុងខែសីហា រៀងរាល់ឆ្នាំ។ ដោយឡែក​ចំពោះ​ករណី​មន្ត្រី​រាជការដែលដល់អាយុចូលនិវត្តន៍នៅឆ្នាំបន្ទាប់(ការដំឡើងឋានន្តរស័ក្តិកិត្តិយស) គ្រប់​ក្រសួង ស្ថាប័នត្រូវលើកសំណើសុំដំឡើងឋានន្តរស័ក្តិ ថ្នាក់ ដូចមានចែងក្នុងមាត្រា៣២ នៃច្បាប់​ស្តីពី​សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល មកក្រសួងមុខងារសាធារណៈ យ៉ាងតិចមួយ​ឆ្នាំ​មុន​ពេល​ចូល​និវត្តន៍ ដើម្បីឱ្យក្រសួងមុខងារសាធារណៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់ទិដ្ឋាការជូន និង​ធ្វើការបម្រែបម្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារ(បៀវត្ស) និង​បោះពុម្ព​សលាក​បត្រ​ចូល​និវត្តន៍ឱ្យស្របតាមឋានន្តរស័ក្តិ និងថ្នាក់ចុងក្រោយ។

ចំពោះ «​ការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍» ត្រូវអនុវត្តអនុលោមតាម សារាចរលេខ ០៥ សរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការ​កែ​សម្រួ​ល​នីតិ​វិធី​នៃ​ការ​ដាក់​មន្រ្តី​រាជការឱ្យចូលនិវត្តន៍៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm