ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅហ្វីលីពីន បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួននៅក្នុងទីក្រុងម៉ានីល

2025/07/22 08:50:16 pm        225

 ទឹកជំនន់ ដែលជំរុញដោយភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរដូវមូសុង និងព្យុះថ្មីៗនេះ បានធ្វើឱ្យជីវិតប្រជាជននៅក្នុងរដ្ឋធានីហ្វីលីពីន បន្តរងផលប៉ះពាល់យ៉ាងខ្លាំងនៅថ្ងៃអង្គារ (២២ កក្កដា) នេះ ដោយមនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួនក្នុងមហន្តរាយធម្មជាតិនេះ។

សាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល និងខេត្តជុំវិញនោះ ត្រូវបិទទ្វារ បន្ទាប់ពីភ្លៀងធំពេញមួយយប់ ដែលមើលឃើញទន្លេ Marikina របស់តំបន់នេះហូរហៀរបាក់ច្រាំង។ យោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន គិតត្រឹមព្រឹកថ្ងៃចន្ទ ព្យុះទីហ្វុង Wipha ដែលជាព្យុះទីហ្វុងទី៦ប្រចាំឆ្នាំ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៥នាក់ស្លាប់ មានអ្នកបាត់ខ្លួន ៧នាក់ និងប៉ះពាល់ដល់មនុស្សជាង ៨០០.០០០នាក់ ទូទាំងហ្វីលីពីន។

ទិន្នន័យបង្ហាញថា ទឹកជំនន់បានកើតឡើងនៅទូទាំងប្រទេស ដែលប៉ះពាល់ដល់ផ្លូវ និងស្ពានជាង ១០០កន្លែង។ ការផ្គត់ផ្គង់ថាមពលត្រូវបានរំខានជាបណ្ដោះអាសន្ននៅក្នុងផ្នែកនានានៃទីក្រុងចំនួន១១៥ ហើយលំនៅឋានជាង ១.២០០ខ្នង បានរងការខូចខាតខុសៗគ្នា។

ព្យុះធម្មតា ឬព្យុះទីហ្វុងយ៉ាងតិចចំនួន២០ វាយប្រហារ ឬចូលទៅជិតហ្វីលីពីន ក្នុងមួយឆ្នាំៗ ដោយតំបន់ដែលក្រីក្របំផុតរបស់ប្រទេសនេះ ជាធម្មតាទទួលរងការវាយប្រហារខ្លាំងបំផុត។ ព្យុះដ៏កំណាច និងបំផ្លិចបំផ្លាញ កាន់តែមានកម្លាំងខ្លាំងឡើង នៅពេលដែលសីតុណ្ហភាពពិភពលោកកាន់តែក្តៅ ដោយសារបម្រែបម្រួលអាកាសធាតុ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm