អាជ្ញាធរមីន និងសាកលវិទ្យាល័យ​លេនកាហ្សៀរនៃចក្រភពអង់គ្លេស ចុះ​អនុស្សារ​ណៈ​យោគ​យល់​គ្នា ពង្រឹង​ភាពជាដៃគូក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី​ដ្រូន​គ្មាន​មនុស្ស​បើក

2025/07/22 09:08:41 pm        1.2 K

នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគ​យល់​គ្នា​រវាង​អាជ្ញាធរ​មីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភព​អង់គ្លេស ដើម្បីពង្រឹង​ភាព​ជាគូ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​ដ្រូន​គ្មានម​នុស្ស​បើក​គាំទ្រដល់​ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ការចុះអនុស្សារណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បី​ជួយ​ពន្លឿន​បង្កើន​សមត្ថភាពកាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាងនាមឱ្យរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លែង អំណរ​គុណ​ដល់​សាកលវិទ្យាល័យលេនកា ហ្សៀរ សម្រាប់កិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​ឧបករណ៍​ប្រកប​ដោយ​នវានុវត្តន៍ ជាពិសេសការប្រើប្រាស់​ដ្រូនគ្មាន​មនុស្សបើក​ក្នុង​គោល​បំណង​គាំទ្រ​ដល់​ការ​សកម្មភាព​មីនមនុស្សធម៌នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តឥត​ងាករេចំ​ពោះ​សកម្ម​ភាព​មីន​ សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ។ កម្ពុជា បាននឹងកំពុងបន្តពង្រឹងភាពជាដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បី​បន្តបោះ ជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន ដែលជាក់ស្តែងថ្ងៃនេះ អាជ្ញាធរ​មីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យាល័យ​នៃចក្រភពអង្គគ្លេស គាំទ្រដល់​វិស័យ​សកម្ម​ភាព​មីនផងដែរ។ ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការ ស្វែង​រ​ក​វិធី​សា​ស្រ្ត​​ថ្មី​សម្រាប់​ការ​សិក្សាស្រាវជ្រាវ និងការបោស សម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ពង្រឹង​សមត្ថ​ភាព​ជាតិ​ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់ អារម្មណ៍ជា​សកល​ដល់​ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ទោះបីមានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សំគាល់​នូវ​បច្ចេក​វិទ្យាថ្មី​ៗ​ សម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជានៅ​តែ​ស្ថិត​ជា​ប្រទេស​មួយ​ក្នុង​ចំណោមប្រទេសដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។ វត្តមាន​គ្រាប់​មីន​ដែល​នៅ​សេសសល់ តែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងរាំងស្ទះដល់​ការអ​ភិវ​ឌ្ឍ​ប្រទេស ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និង ការស្តារឡើងវិញរបស់សហគមន៍។ ជា​មួយ​គ្នា​នោះ ឯកឧត្តមបណ្ឌិត លី ធុជ លើក ទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើ ការជា​មួយ​កម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេក វិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃ​គូ​ដែល​ដើរ​ទន្ទឹម​គ្នា​ជាមួ​យ​កម្ពុជានៅលើផ្លូវទៅកាន់សន្តិភាព។

លោកសាស្រ្តាចារ្យ Darren Anzell បានលើកឡើងថា សាកលវិទ្យាលេនកាហ្សៀរ គឺជា​សាកល​វិទ្យា​ល័យ​ធំ​ជាងគេមួយរបស់ចក្រភពអង់គ្លេស បង្កើតឡើងក្នុងឆ្នាំ ១៨២៨ ដោយផ្តោតសំខាន់​លើ​ផ្នែក​វិទ្យា​សាស្រ្ត សិល្បៈ និងអក្សរសាស្រ្ត។ ចាប់ពីឆ្នាំ២០១៥ សាកលវិទ្យាល័យ បានធ្វើជា​ដៃ​គូ​ជា​មួយ​អាជ្ញាធរមីន កងយោធ ពលខេមរភូមិន្ទ និងអង្គភាពនានា គាំទ្រដល់កិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកសាស្រ្តាចារ្យ Darren Anzell មានមោទនភាព​ក្នុង​ការ​ចូល​រួម​ចំណែក​បណ្តុះ​បណ្តាល​ដល់​សិក្ខា​កាម​កម្ពុជា​លើកា​រ​ប្រើប្រាស់​ដ្រូន​គ្មាន​មនុស្ស​បើក​ដែលជា​បច្ចេក​វិទ្យា​ថ្មី​សម្រា​ប់​វិស័យ​សកម្ម​ភាព​មីន​នៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់ប​ច្ចេក​វិទ្យា​ថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០ ៕ អត្ថបទ,ភារម្យ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm