មន្ត្រី​វប្បធម៌ជាង​១០០នាក់ ទទួលការបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និង​ការគ្រប់គ្រងថ្នាក់រៀន

2025/07/22 09:36:31 pm        535

សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែ​កក្កដា​ ឆ្នាំ​២០២៥នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និង​ការ​គ្រប់​គ្រង​ថ្នាក់រៀន (ជំហានទី៣ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ។

លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា វគ្គ​បណ្តុះ​បណ្តាល​ថ្ងៃ​នេះ បានផ្តោតលើការអភិវឌ្ឍឱ្យកាន់តែប្រសើរ ឡើងនូវកម្មវិធីសិក្សា វិធីសាស្ត្រ​នៃ​ការ​បង្រៀន សំដៅបង្កើននូវគុណភាព ប្រសិទ្ធភាពនៃការបង្រៀន របស់លោកគ្រូ អ្នកគ្រូ ដែល​ជា​កូន​សោរ​ដ៏សំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សជំនាន់ក្រោយ ឱ្យក្លាយ​ទៅ​ជា​មូល​ធន​មនុស្ស​វិស័យវប្បធម៌ដ៏មានសក្តានុពលនាពេលអនាគត។ តាមកម្មវិធីដែលបានគ្រោងទុកវគ្គបណ្តុះបណ្តាលលើកនេះ សាលាបានកំណត់យកមុខវិជ្ជា សំខាន់​គឺ​វិធីសាស្ត្រអនុវត្តន៍ ចំនួន២ ក្នុងនោះរួមមាន៖

ទី១. ការ​អភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោកបណ្ឌិត សឿង សុផា គ្រូឧទ្ទេស​កម្រិត​ឧត្តម នៃវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា។

ទី២. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោក ផ្លុង តូន អនុប្រធាន​ក្រុម​បច្ចេក​ទេស​សីលធម៌ ពលរដ្ឋ និងទស្សនវិជ្ជា និងជាគ្រូឧទ្ទេសកម្រិតឧត្តម នៃវិទ្យាស្ថានជាតិអប់រំ នៃ​ក្រសួង​អប់រំ យុវជន និងកីឡា។

សម្រាប់​វគ្គសិក្សានេះសាលាបានកំណត់ជ្រើសយកមន្រ្តីរាជការ និងគ្រូបង្រៀន សរុបចំនួន ១០២​នាក់​ ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ៥០នាក់ មកពីសាលាមធ្យមវិចិត្រសិល្បៈ។

លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃនេះ យើង​បាន​បើកវគ្គបណ្តុះបណ្តាលចំនួន៦លើករួចមកហើយ ក្នុងរយៈពេល០៣ឆ្នាំកន្លងមក ដោយ​មួយ​ឆ្នាំ​យើង​បើកវគ្គបណ្តុះបណ្តាលចំនួន២លើក ក្នុងជំហានទី១ ជំហានទី២ និងជំហានទី៣ ដែល​សរុប​នៃការចូលរួមរៀនសូត្រនេះ បានសិក្ខាកាម អ្នកគ្រូ លោកគ្រូ ចំនួនជាង២០០នាក់។

នាឱកាសនោះដែលឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ជា​ការ​ពិត​ណាស់​វគ្គបណ្តុះបណ្តាល ដែលសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌បានរៀបចំនៅថ្ងៃនេះ គឺ​ផ្អែក​លើ​គោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កសាង​គោល​នយោបាយ​ស្តីពី​ធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាព​ស័ក្តិ​សិទ្ធិ ជំនឿទុកចិត្ត ហើយវាក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពី​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស សំដៅលើការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេសជាដើម ដើម្បីឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​ផ្តល់​សេវា​អប់រំ​ដល់​សិស្ស លើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់​ និងអន្តរជាតិ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm