រដ្ឋមន្ត្រីក្រសួងការងារ ស្នើភាគីពាក់ព័ន្ធពិភាក្សាឱ្យបានផុលផុសលើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពី​មុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”

2025/07/22 09:58:13 pm        415

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ស្នើ​ភាគី​ពាក់​ព័ន្ធ​ដែល​រៀប​ចំ​សេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ពិភាក្សាគ្នាឱ្យបានផុសផុលលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ការ​រី​កច​ម្រើន​នៃ​បច្ចេក​វិទ្យា​ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចចក្រា កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និង​ការ​ចាក​ចេញ​របស់​កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ការលើកឡើងនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​បើក​សិក្ខា​សាលា​ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពី​មុខ​របរ និង​ការងារ​ ឆ្នាំ២០២៦-២០៣៥» ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការអន្តរជាតិខាងការងារ (ILO) រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៥ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បានបញ្ជាក់​ពី​ភាព​សំខាន់​នៃ​«គោល​នយោបាយ​ជាតិ​ស្តីពី​មុខ​របរ និង​ការងារ​ឆ្នាំ២០២៦-២០៣៥ ព្រោះគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្ត​បញ្ច​កោណ​គ្រប់​ដំណាក់​​កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ បាន ធ្វើឱ្យ​សេដ្ឋ​កិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែល​បម្រើឱ្យផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ​ស្តីពី​មុខ​របរ​និង​ការ​ងារ​ឆ្នាំ២០២៦-២០៣៥ នេះនឹងមានដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និង​ការ​ពិនិត្យ​តាម​ដាន និងវាយតម្លៃជូនដល់អង្គភាពពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យមុខរបរ និងការងារ​សម្រាប់​រយៈ​ពេល ១០ឆ្នាំខាងមុខ ក្នុងចក្ខុវិស័យ​បង្កើត​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​ប្រកួត​ប្រជែង បរិយាបន្ន និងកម្លាំងពលកម្មដែលត្រៀមសម្រាប់ការងារនាពេលអនាគត តាម​រយៈ​ការ​អប់រំ ការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទ​ប្បញ្ញត្តិ​ទីផ្សារ​ការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតប​ប្រក​ប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះបញ្ហាប្រឈម និងឱកាសនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និង​ការ​រីក​ចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និង​បរិយាបន្ន​សង្គម។

ក្នុង​ឱកាសនោះដែរ លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្លែងអំណរគុណចំពោះក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតែងតែផ្ដល់កិច្ចសហការល្អជាអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ។

លោកបន្តថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រ​ដល់​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាក្របខ័ណ្ឌឆ្ពោះទៅមុខ ដែលស្រប​តាម​បរិបទ​សេដ្ឋ​កិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា ដែលកំពុងរៀបចំ​ខ្លួន​សម្រាប់​ការចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ឆ្នាំ២០២៩៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm