រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីទួរគី លោក Hakan Fidan កាលពីថ្ងៃចន្ទ បានលើកឡើងពីភាពចាំបាច់ ដើម្បីចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ «ឧក្រិដ្ឋកម្ម» របស់ អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងអាស៊ីខាងលិច។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ក្នុងតំបន់ ជាពិសេសការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល «ប្រឆាំងនឹងប្រជាជនគ្មានទីការពារនៃតំបន់ហ្កាហ្សា» និង«ការឈ្លានពានដោយយោធា»របស់ខ្លួនប្រឆាំងនឹងស៊ីរី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។

លោក Araghchi បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល ដែលកំពុងកើនឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ជាពិសេសតាមរយៈការបង្អត់អាហារ និង ទឹក។
លោកបានអំពាវនាវឲ្យបណ្តាប្រទេសមូស្លីម ចាត់វិធានការយ៉ាងហ្មត់ចត់ និងជាបន្ទាន់ រួមទាំងការកោះប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការឥស្លាម និងការធ្វើឲ្យយន្តការពិគ្រោះយោបល់ក្នុងតំបន់ ដើម្បីបញ្ឈប់នូវអ្វីដែលលោកហៅថា«អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា» និងដើម្បីប្រឆាំងនឹង «ការឈានពាន»របស់ប្រទេសនេះ នៅទូទាំងតំបន់អាស៊ីខាងលិច។
សម្រាប់ផ្នែកមួយរបស់លោក លោក Fidan បានថ្កោលទោស «ឧក្រិដ្ឋកម្ម និងការឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា និងស៊ីរី ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់សចំណាត់ការជាបន្ទាន់ និងការសម្របសម្រួលដោយប្រទេសឥស្លាម ដើម្បីបញ្ឈប់ «សកម្មភាពឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល។
