ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត

2025/07/22 11:07:07 pm        686

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មក្នុងវិស័យដំណាំស្រូវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ទឹក​ចិ​ត្ត​កសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្ត​ស្មារតី​សាមគ្គីភាព តម្លាភាព ពោលគឺតម្កល់ផលប្រយោជន៍រួមជាធំ ដើម្បីទទួល​ផល​ចំណេញ​ទាំងអស់​គ្នា​ទៅមុខបន្តទៀត។

ក្រោយចុះពិនិត្យការច្រូតស្រូវ និងស្ថានភាពជាក់ស្តែង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក។ ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋ​មន្រ្តី​ បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់​ជាមួយ​វិស័យ​ឯកជន​ត្រៀមប្រ​មូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ ក្នុងនោះ សហគមន៍ខាងលើ គ្រោងនឹងចាប់ផ្តើមរដូវដាំដុះថ្មីលើផ្ទៃដីទំហំប្រមាណ ៥ ០០០​ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍កសិកម្មទំនើបជាបន្តបន្ទាប់។

ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាល ខ្មែរហ្វូត គ្រុប ជាក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក បានមានប្រសាសន៍ឱ្យដឹងថា នេះ​ជា​ការងារល្អប្រសើរណាស់ ដែលមានការជួយជ្រោមជ្រែងបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា ដែល​តែង​តែ​ចុះ​តាម​ដាន ត្រួតពិនិត្យ និងសួរសុខទុក្ខជាប់ជានិច្ច រវាងប្រជាកសិករ និងក្រុមហ៊ុន ដែល​ក្រៅ​ពីការ​ជួយ​បង្កើន​តម្លៃ​ឱ្យកសិករ ខាងក្រុមហ៊ុនវិញ ក៏មានស្ថិរភាពក្នុង​ការ​ទទួល​ស្រូវ​ដែល​ផ្គត់​ផ្គង់​ពី​កសិករ​នា​រដូវ​ច្រូត​កាត់។

ឧកញ៉ាប្រធាន បានបញ្ជាក់បន្ថែមថា សរុបសេចក្តី កិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើប ជា​គុណសម្បតិ្តល្អសម្រាប់ទាំងអ្នកផលិត និងអ្នកទិញ។ រឿងដែលសំខាន់ គឺស្នើ​អ្នក​ផលិត​សុំ​ឱ្យ​រក្សា​គុណ​ភាព ធ្វើម៉េចរក្សាទិន្នផលច្រើន ហើយខាងរោងចក្រដែលជាអ្នកទិញ ក៏ហ៊ានធានាដែរថា មិន​យឺត​យ៉ាវក្នុងការផ្តល់ប្រាក់ត្រឡប់ទៅវិញទេ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើយ៉ាង​ណា​គឺ​ទៅមុខទាំងអស់គ្នា ដើម្បីប្រយោជន៍ជារួម។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ អ្នកស្រី ឯក ចាន់សុផល្លី ប្រធាន​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​បារាយណ៍ តាំងគោក បានបង្ហាញទឹកមុខសប្បាយរីករាយ និងលើកឡើងថា ជួស​មុខ​ឱ្យ​កសិករទាំងអស់ គឺសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេស​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នា​ក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កើត​ឱ្យមា​ន​សហគមន៍​កសិកម្ម​នេះ​ឡើង​ ដើម្បីជំរុញដល់ការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា ដោយមិនប្រកួតប្រជែងគ្នាថែមទៀត។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករ​ទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមា​ន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​។ រហូតមកដល់ពេលនេះ ប្រជាកសិករចំនួនជាង ១ ៤០០គ្រួសារហើយ បានងាក​មក​ចង​ក្រង​គ្នា​ជាសហគមន៍កសិកម្មទំនើប នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា៕ អត្ថបទ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        29
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        98
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm