រដ្ឋមន្ត្រីរតនាគារអាមេរិកអំពាវនាវឲ្យ Fed «ពិនិត្យផ្ទៃក្នុង» ខណៈចោទថា ចាត់វិធានការយឺតយ៉ាវ

2025/07/22 11:34:55 pm        78

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា) បានអំពាវនាវឲ្យធនាគារសហព័ន្ធ (Fed) របស់សហរដ្ឋអាមេរិក ធ្វើ «ការត្រួតពិនិត្យផ្ទៃក្នុងទាំងស្រុងនូវប្រតិបត្តិការគោលនយោបាយមិនមែនរូបិយវត្ថុរបស់ខ្លួន» ដោយចោទប្រកាន់ធនាគារកណ្តាលមួយនេះថា «ចាត់វិធានការយឺតយ៉ាវ»។

តាមរយៈការបង្ហោះសារដ៏វែងមួយ នៅលើបណ្ដាញសង្គម X លោក Bessent បានព្យាយាមបញ្ជាក់ពីការកត់សម្គាល់របស់លោកនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CNBC កាលពីព្រឹកថ្ងៃនោះ ដែលលោកបាននិយាយថា៖ «អ្វីដែលយើងត្រូវធ្វើ គឺពិនិត្យមើលស្ថាប័ន Fed ទាំងមូល និងថា តើពួកគេបានទទួលជោគជ័យដែរ ឬទេ»។

ការកត់សម្គាល់នេះ បានកើតមានឡើង ជាការឆ្លើយតបទៅនឹងសំណួរ អំពីការបណ្តេញប្រមុខ Fed គឺលោក Jerome Powell ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump វាយប្រហារម្តងហើយម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការមិនកាត់បន្ថយអត្រាការប្រាក់។

សេតវិមាន បានបញ្ជាក់ថា លោក Trump មិនមានគម្រោងបណ្តេញលោក Powell នៅមុនការបញ្ចប់អាណត្តិរបស់លោក ក្នុងខែឧសភា ឆ្នាំ២០២៦ ជាចំណាត់ការដ៏ចម្រូងចម្រាសផ្នែកច្បាប់ដែលនឹងនាំឲ្យមានការចោទសួរអំពីឯករាជ្យភាពរបស់ Fed។

អំឡុងការបង្ហោះសាររបស់លោក នៅលើបណ្ដាញសង្គម X លោក Bessent បានប្រាប់ថា៖ «ឯករាជ្យភាពរបស់ Fed គឺជាមូលដ្ឋានគ្រឹះនៃការបន្តកំណើនសេដ្ឋកិច្ច និងស្ថិរភាពរបស់សហរដ្ឋអាមេរិក»។

លោកបានអំពាវនាវឲ្យមានការពិនិត្យឡើងវិញនូវគម្រោងជួសជុលសំណង់អគារចំណាយថវិកាច្រើន ខណៈលោកបានកត់សម្គាល់ថា លោកមិនមានចំណេះដឹង ឬយោបល់ ពាក់ព័ន្ធនឹងមូលដ្ឋានច្បាប់ សម្រាប់ការជួសជុលអគារធំៗនោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm