ក្រុមការងារចម្រុះចុះធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តនៅខេត្តព្រះវិហារ ដើម្បី​លើក​កម្ពស់​ការ​អនុវត្តច្បាប់

2025/07/22 11:36:33 pm        695

ក្នុងរយៈពេល២ថ្ងៃនេះ ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួម​ជា​មួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះវិហារ និងមន្ត្រីរដ្ឋបាលស្រុកទាំងបី រួម​មាន ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី បានសហការគ្នាចុះពិនិត្យ និង​ធ្វើ​បច្ចុប្បន្ន​ភាព​យាន​ដ្ឋាន​ជួសជុលរថយន្តចំនួន ១១ ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក សំ លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

គោលបំណងសំខាន់នៃការចុះអនុវត្តនេះ ត្រូវបានលោក សំ លាងទ្រី បញ្ជាក់ថា ដើម្បី​ជំរុញ​ម្ចាស់​យាន​ដ្ឋាន​ដែល​ទើបនឹងបង្កើតថ្មីឱ្យមកស្នើសុំចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ និងណែនាំដល់​យាន​ដ្ឋាន​ដែល​លិខិតអនុញ្ញាតបានផុតសុពលភាព ឱ្យ​រួស​រាន់​មក​បន្ត​លិខិ​ត​អនុញ្ញាត​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​រដ្ឋបាលខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវយ៉ាង​ទទូច​ដល់​បងប្អូនម្ចាស់យានដ្ឋានជួសជុល និងកែច្នៃរថយន្តទាំងអស់ក្នុងខេត្ត សូមចូល​រួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានខ្ជាប់ខ្ជួន។ សូមម្ចាស់យានដ្ឋាន កុំកែ​ច្នៃ​រថយន្ត​ខុសលក្ខណៈបច្ចេកទេស ដែលអាចផ្ទុយនឹងច្បាប់ និងបង្កហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់ផ្លូវ។ ជាពិសេស សូមមេត្តាណែនាំអ្នកបើកបរ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ដែល​ជា​មូល​ហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបង្ក​ឱ្យ​មាន​គ្រោះថ្នា​ក់​ចរាចរណ៍​ជាយ​ថា​ហេតុ​។ ការគោរពច្បាប់ទាំងអស់គ្នា គឺជាកាតព្វកិច្ច​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm