ដោយអត្ថាធិប្បាយលើការឆ្មក់ឆែកសន្តិសុខរបស់ការិយយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU)កាលពីថ្ងៃចន្ទ អ្នកសារព័ត៌មាន Bloomberg លោក Marc Champion បានសរសេរថា អំពើពុករលួយ នៅតែជាចំណុចខ្សោយរបស់ប្រទេសអ៊ុយក្រែន ហើយអាចនាំទៅដល់ការបញ្ឈប់ជំនួយយោធារបស់អឺរ៉ុប ដល់ប្រទេសនេះ។

យោងទៅតាមលោកបានឲ្យដឹងថា នេះមិនមែនជាសញ្ញាល្អទេ នៅពេលដែលរដ្ឋាភិបាលដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ ឆ្មក់ឆែកភ្នាក់ងារនានា និងក្រុមសកម្មជន ដោយព្យាយាមឲ្យពួកគេពន្យល់អំពីសកម្មភាពដែលពួកគេបានធ្វើ។ អ្នកសារព័ត៌មានរូបនេះ បានបញ្ជាក់ថា៖«វាជារឿងដែលប្រទេសនេះ មិនអាចមានលទ្ធភាពធ្វើបាន ដូចដែលខ្លួនស្នើឲ្យអ្នកបង់ពន្ធទូទាំងទ្វីបអឺរ៉ុប បញ្ចូនប្រាក់រាប់សិបពាន់លានអឺរ៉ូបន្ថែមទៀត ចូលទៅក្នុងវិស័យការពារជាតិរបស់ខ្លួននោះ»។
លោក Marc Champion បានពណ៌នាអំពីឆ្មក់ឆែករបស់ការិយយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) ក៏ដូចជាការឃាត់ខ្លួនលោក Vitaly Shabunin ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសអ៊ុយក្រែនថា ជាហេតុផលនយោបាយ។ តាមទស្សនៈរបស់លោក ពួកគេជានិមិត្តរូបនៃបញ្ហាកាន់តែទូលំទូលាយ ដែលអាចមានផលប៉ះពាល់ដោយផ្ទាល់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ប្រទេសជាតិ»។
