មណ្ឌលសុខភាពទួលគោក សម្រុកចាក់វ៉ាក់សាំងដូសជំរុញ ជូនកុមារ យុវវ័យ និង​ពលរដ្ឋ​សេសសល់​មិនទាន់​ចាក់វ៉ាក់សាំងកូវីដ-១៩

2022/01/10 06:24:37 pm        1.1 K

ភ្នំពេញ៖ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងប្រជាពលរដ្ឋសេសសសល់មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនការការពារជំងឺកូវីដ-១៩។

បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា មណ្ឌលសុខភាពទួលគោក បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង​យុវវ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដាក់ជូន​មក​ក្រសួង​សុខាភិបាល ដើម្បីអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យក្នុងមណ្ឌល​សុខភាពទួលគោក បន្ត​ដំណើរ​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ​យុវវ័យ និងប្រជាពលរដ្ឋសេសសល់​មិនទាន់​បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការរីករាលដាលមេរោគកូវីដ-១៩​ និងបើកប្រទេសឡើងវិញជារៀងរហូត។

ទន្ទឹមគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បាន​លើកឡើង​ស្រដៀងគ្នាថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣នេះ វា​សំខាន់ខ្លាំងណាស់​ ក្នុងការបន្តការពារ​ សុវតិ្ថភាពខ្ពស់បន្ថែមទៀតពីមេរោគកូវីដ-១៩ និងបំប្លែងថ្មី។

សូមបញ្ជាក់ផងដែរថា ​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣ ​ជូនកុមារ និង​យុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានសង្កាត់ទាំង១០ ​នៃខណ្ឌទួលគោក មាន​ចំនួន​សរុប៩,៧៨៤នាក់ ស្រី៥,២៩៨នាក់ ដែលត្រូវមក​ទទួល​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាម​កាលបរិច្ឆេទ​ចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពទួលគោក៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm