អភិបាលខេត្តប៉ៃលិន ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់សេវាកម្មស្នាក់នៅចូលរួមយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2025/07/23 01:24:10 am        37

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការផ្តល់ទិន្ន័យ និង វត្តមាន ចេញ-ចូល ស្នាក់នៅរបស់ភ្ញៀវជនបរទេស ដល់ អាជ្ញាធរដែនដី និង មន្រ្តីជំនាញ ក្នុងការគ្រប់គ្រងវត្តមាន ជនបរទេស ឱ្យបានច្បាស់លាស់ ដោយធានាអ្នកទាំងនោះមកស្នាក់នៅក្នុងខេត្តប៉ៃលិន ស្របច្បាប់ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រឹដ្ឋ និងមកជ្រកកោនប្រកបរបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និង ទីតាំងចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

ការស្នើបែបនេះរបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស និងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដែលមកប្រជុំនាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន មិនពាក់ព័ន្ធបទល្មើសឧក្រឹត និងលួចលាក់ធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយត្រូវជៀសវាងការផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសខុសច្បាប់ នៅទីតាំងដែលខ្លួនបានជួល។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្រាប់អាជ្ញាធរខេត្តប៉ៃលិន ពិតជាគាំទ្រចំពោះការបើកអាជីវកម្ម វិនិយោគទុនបរទេស និង ប្រជាពលរដ្ឋខ្មែរ ស្របច្បាប់គ្រប់ប្រភេទ តែក៏មិនចង់ឃើញ មានការអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ទីតាំងចែកចាយគ្រឿងញៀន ឬលាក់បាំងជនបរទេសខុសច្បាប់នោះទេ ហើយដើម្បីឱ្យម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ ត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស «ទាំងអ្នកស្នាក់នៅចាស់ និងអ្នកចំណូលថ្មី» ត្រូវគ្រប់គ្រងឯកសាររដ្ឋបាល ប្រវត្តអ្នកស្នាក់នៅ ហើយផ្តល់ទិន្ន័យដល់ជំនាញអាជ្ញាធរជំនាញ ជៀសវាងមានករណីខុសច្បាប់ ឬ មានបទល្មើសកើតឡើង គឺម្ចាស់អាជីវកម្មជួល នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm