EU ដកទណ្ឌកម្មពីនាវាដឹកឧស្ម័ន LNG ៣គ្រឿង ដែលធ្លាប់ធ្វើការឲ្យរុស្ស៊ី

2025/07/23 01:39:16 am        102

គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានដកទណ្ឌកម្មពីនាវាដឹកប្រេងចំនួន ៣គ្រឿង ដែលដំណើរការដោយក្រុមហ៊ុន Mitsui O.S.K របស់ប្រទេសជប៉ុន ដែលបានដឹកឧស្ម័នធម្មជាតិរាវ (LNG) មានប្រភពពីរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនបានប្តេជ្ញាចិត្តថា ខ្លួននឹងមិនធ្វើប្រតិបត្តិការដូច្នេះទៀតទេ។

ទណ្ឌកម្មនោះត្រូវបានដាក់លើនាវាដឹកប្រេង North Moon, North Ocean និង North Light ដែលកំពុងដឹកជញ្ជូនឧស្ម័នពីរោងចក្រ Yamal LNG ហើយបានចូលរួមក្នុងប្រតិបត្តិការផ្ទេរពីនាវាទៅនាវា នៅជិតកំពង់ផែ Murmansk ភាគខាងជើងនៃប្រទេសរុស្ស៊ី។ ចំណាត់ការនេះ គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី១៨ របស់ EU ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន។

នៅលើគេហទំព័ររបស់ខ្លួន គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ខ្លួនបានដកនាវាទាំង ៣គ្រឿងចេញពីបញ្ជីនៃការដាក់ទណ្ឌកម្មលើនាវារបស់ខ្លួន «បន្ទាប់ពីទទួលបាននូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នាវាដឹកឧស្ម័ន LNG ទាំងនេះ នឹងលែងចូលរួមក្នុងការដឹកជញ្ជូនថាមពលរបស់រុស្ស៊ី (ពី) គម្រោង Yamal និង Arctic 2 របស់រុស្ស៊ី ដែលដើមឡើយពួកគេត្រូវបានចាត់តាំងឲ្យធ្វើប្រតិបត្តិការ»។

គណៈកម្មការបានបញ្ជាក់បន្ថែមថា៖ «វិធានការនេះបង្ហាញពីផលប៉ះពាល់នៃការកំណត់ដាក់ទណ្ឌកម្មលើនាវារបស់សហភាពអឺរ៉ុប ហើយនាវាទាំងនោះ អាចត្រលប់ទៅបម្រើសេវាកម្មវិញបាន បន្ទាប់ពីផ្ដល់ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm