ប្រភពមួយនៅក្នុងក្រសួងការបរទេសអ៊ីស្រាអែល បានប្រាប់សារព័ត៌មាន TASS ថា ប៉ុន្មានថ្ងៃខាងមុខ នឹងមានសារៈសំខាន់សម្រាប់កិច្ចចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា។

យោងតាមប្រភពបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងថ្មី ភាគីអ៊ីស្រាអែលសង្ឃឹមថា នឹងអាចទទួលបានចំណាប់ខ្មាំង១០នាក់ផ្សេងទៀត និងសាកសពរបស់អ្នកដែលស្លាប់ ត្រឡប់មកវិញ។
ប្រភពបានបញ្ជាក់ថា៖«បច្ចុប្បន្នការចរចា កំពុងដំណើរការ ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស។ នៅថ្ងៃបន្ទាប់ នឹងសម្រេចបាន។ យើងសង្ឃឹមថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរចំនួន ១០នាក ហើយនឹងប្រគល់អ្នកស្លាប់មួយចំនួនមកវិញ»។
ប្រភពដដែលបានចង្អុលបង្ហាញថា ភាគីអ៊ីស្រាអែល មិនច្រានចោលការប្រយុទ្ធកាន់តែខ្លាំង នៅតំបន់ហ្កា ហ្សា ប្រសិនបើការចរចាជាមួយក្រុមហាម៉ាស បរាជ័យ។ ប្រភពបានសង្កត់ធ្ងន់ថា៖«ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់នោះ យោធានឹងបន្តប្រតិបត្តិការកាន់តែអាក្រក់ជាងនេះទៅទៀត»។
