ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានចុះផ្សាយតួលេខខ្ពស់ជាងមុននៃចំនួនមនុស្សស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា និយាយថា មនុស្ស ៣៣នាក់ រួមទាំង ១២នាក់ផងដែរ បានស្លាប់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ដោយសារកង្វះអាហារូបត្ថម្ភ ។
ពួកគេបន្តថា ចំនួនមនុស្សស្លាប់សរុបដោយសារកង្វះអាហារូបត្ថម្ភបច្ចុប្បន្នមានចំនួន ១០១នាក់ ក្នុងនោះមានកុមារ ៨០នាក់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីឆ្នាំ ២០២៣ ។
ខណៈពេលនោះដែរ សមាគមអ្នកកាសែត Agence France Presse ដែលជាទីភ្នាក់ងារព័ត៌មានអន្តរជាតិមានមូលដ្ឋាននៅប្រទេសបារាំង និយាយថា ក្រុមអ្នកសារព័ត៌មានចុងក្រោយនៅហ្កាហ្សា នឹងត្រូវស្លាប់ បើសិនជាគ្មានការធ្វើអន្តរាគមន៍ភ្លាមៗទេនោះ ដោយពួកគេព្រមានថា សហការីរបស់ពួកគេ ប្រឈមនឹងការដាច់ពោះស្លាប់ ។
នៅក្នុងលិខិតមួយច្បាប់ដែលបានបញ្ចេញកាលពីថ្ងៃម្សិលមិញ និងសរសេរជាភាសាបារាំង សមាគមអ្នកកាសែត និយាយថា ទីភ្នាក់ងារសារព័ត៌មានរបស់ពួកគេ កំពុងធ្វើការជាមួយអ្នកសារព័ត៌មានឯករាជ្យនៅក្នុងដែនដីមួយនេះ ហើយពួកយើងមិនអាចឈរមើលពួកគេស្លាប់បានឡើយ ៕