ប្រជាជន​ឆ្លង​ចូល​ប្រទេស​រុស្ស៊ី​ក្នុង​ពេល​មាន​ភាព​វឹកវរ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​

2022/01/10 06:43:28 pm        964

​កាហ្សាក់ស្ថាន៖ កាលពី​ថ្ងៃអាទិត្យ ប្រជាជន​ជាច្រើន​ត្រូវបាន​គេ​ឃើញឆ្លងកាត់​ព្រំដែន​ប្រទេស ​ចូល​ប្រទេសរុស្ស៊ី​ពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន បន្ទាប់ពី​ការតវ៉ា​រាលដាល​នៅក្នុង​ប្រទេស​អាស៊ី​កណ្តាលមួយ​នេះ​។ ក្រុមមន្ត្រី​បាន​និយាយថា ប្រជាជន​ជាង ១៦០នាក់​បាន​ស្លាប់ និង​រាប់ពាន់នាក់ទៀតបាន​រងរបួស​នៅក្នុង​បាតុកម្ម​ដែល​បាន​វិវត្ត​ទៅជា​អំពើ​ហិង្សា នៅក្នុង​ប្រទេសកា​ហ្សា​ក់​ស្ថាន​កាលពី​សប្តាហ៍​កន្លងទៅនេះ​។​

​ប្រធានាធិបតី​​កា​ហ្សា​ក់​ស្ថានបាន​អនុញ្ញាតឱ្យ​កងកម្លាំង​សន្តិសុខ បាញ់សម្លាប់អ្នក​ដែល​ចូលរួម​ក្នុង​ភាពវឹកវរ ខណៈដែល​លោក​បានអំពាវនាវ​ឱ្យជួយ​ពី​សម្ព័ន្ធមិត្តយោធាដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី ជា​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​។ សេវា​អ៊ីនធឺណិត និង​ទូរ​សព្ទដៃត្រូវបានកាត់ផ្តាច់​នៅក្នុង​ប្រទេស​នេះ​។​ ​ប្រជាជន​ម្នាក់​ដែល​កំពុង​ឆ្លងកាត់​ច្រកព្រំដែន​ចូលក្នុង​ប្រទេស​រុស្សីបាន​និយាយថា ស្ថានភាព​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថានគួរឱ្យ​ព្រួយបារម្ភ។​ ​លោក​និយាយថា យើង​បានចាប់ផ្តើម​រស់នៅ​ដូច​នៅ​សតវត្ស​បុរាណ គ្មានអ្វី​ដំណើរការនោះទេ​។

ការតវ៉ា​ជុំវិញ​ការកើនឡើង​ខ្ពស់​នៃ​តម្លៃ​ប្រេងឥន្ធនៈ បានចាប់ផ្តើម​នៅ​ភាគ​ខាងលិចរបស់​ប្រទេស​កាលពី​ថ្ងៃទី២ ខែមករា ហើយ​បាន​រាល​ដាល​ពេញ​ប្រទេស ដែលជាក់ស្តែង​បង្ហាញ​ពី​ការមិនសប្បាយចិត្ត​លើ​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ខ្ពស់​។​ ​ការិយាល័យ​របស់​ប្រធានាធិបតី​លោក Kassym-Jomart Tokayev បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សណ្តាប់ធ្នាប់​មាន​ស្ថិរភាព​ក្នុងប្រទេស ហើយ​អាជ្ញាធរ​បាន​គ្រប់គ្រងឡើងវិញនូវ​អគារ​រដ្ឋបាល​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមអ្នកតវ៉ា ដែល​អគារ​មួយចំនួនត្រូវបានដុតបំផ្លាញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm