នៅថ្ងៃអង្គារនេះ ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Thomas Barrack បានជួបជាមួយប្រធានសភាលីបង់លោក Nabih Berri អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបេរូត ។
លោក Barrack ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានតួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទួរគី និងជាប្រេសិតពិសេសប្រចាំនៅស៊ីរីផងដែរ ។
លោកកំពុងធ្វើដំណើរទស្សនកិច្ចលើកទី ៣របស់លោកមកកាន់ប្រទេសលីបង់ ក្នុងរយៈពេលជាង ១ខែ ដើម្បីពិភាក្សាលើផែនការសម្រេចគោលដៅរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើការរំសាយអាវុធរបស់ក្រុមហេសបូឡា ក៏ដូចជាធ្វើឲ្យមានទំនាក់ទំនងល្អប្រសើរជាងមុនជាមួយប្រទេសជិតខាងស៊ីរី របស់លីបង់ ៕