នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីន នាំគ្នាដើរឆ្លងកាត់ដងផ្លូវនៅទីក្រុងហ្កាហ្សា ដោយអ្នកខ្លះលីបាវម៉្សៅដែលពួកគេដណ្តើមបាន ពេលដែលរថយន្តដឹកជំនួយបើកចូលតំបន់ភាគខាងកណ្តាលហ្កាហ្សា ចេញពីប្រទេសអ៊ីស្រាអែល ។
ការដឹកជំនួយនេះ បានកើតមានឡើង ក្រោយក្រុមមន្រ្តីសុខាភិបាលហ្កាហ្សា ព្រមានពីការស្លាប់ទ្រង់ទ្រាយធំ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារភាពស្រេកឃ្លាន ដែលបានសម្លាប់មនុស្ស ១៩នាក់រួចមកហើយ ចាប់តាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNRWA) និយាយថា ពួកគេទទួលបានសារតំបន់ហ្កាហ្សាព្រមានពីភាពអត់ឃ្លាន រួមទាំងបុគ្គលិករបស់ខ្លួនផងដែរ ស្របពេលដែលតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ខ្លាំង ។
ខណៈលីបាវម៉្សៅ លោក Mohammed Jundia គឺជាជនប៉ាឡេស្ទីនមួយរូបមកពីសង្កាត់ Shujaiya និយាយថា ពួកយើងពុំបានបរិភោគអ្វីសោះអស់រយៈពេល ៥ថ្ងៃមកហើយ ។ លោកមិនអាចដើរបាននោះទេ ជាមួយបាវម៉្សៅនេះ ដោយសារតែស្រេកឃ្លានខ្លាំង ។
សង្រ្គាមបានផ្ទុះឡើង ពេលដែលក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
យុទ្ធនាការសឹករបស់អ៊ីស្រាអែលលើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សជាង ៥៩.០០០នាក់ និងជនប៉ាឡេស្ទីនស្ទើរតែទាំងស្រុង បានជម្លៀសខ្លួន ៕

