គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា

2025/07/23 12:08:02 am        21

គណៈកម្មាធិការស្វែងរកការពិតស៊ីរី និយាយនៅថ្ងៃអង្គារនេះថា មនុស្ស ១.៤២៦នាក់ រួមទាំងស្រ្តី ៩០នាក់ត្រូវបានសម្លាប់អំឡុងអំពើហិង្សាថ្ងៃទី ៦-៩ ខែមីនា នៅតំបន់ឆ្នេរប្រទេសមួយនេះ ដែលគេបានមើលឃើញការវាយប្រហារលើកងកម្លាំងសន្តិសុខ បន្ទាប់មកការសម្លាប់ក្រុមជនជាតិភាគតិច Alawite ។

ឧបទ្ទេវហេតុនេះ គឺជាអំពើហិង្សាដ៏អាក្រក់បំផុតកើតមាននៅប្រទេសស៊ីរី ចាប់តាំងពីការដួលរលំទៅរបស់របបលោកប្រធានាធិបតី Bashar al-Assad កាលពីឆ្នាំមុន ហើយការងាររបស់គណៈកម្មាធិការស្វែងរកការពិត ត្រូវបានគេមើលឃើញថាជាការធ្វើតេស្តដ៏សំខាន់មួយនៃថ្នាក់ដឹកនាំថ្មី បង្កើតឡើងដោយក្រុមឧទ្ទាមប្រឆាំងលោក Assad ។

នៅក្នុងការស្វែងរកឃើញសំខាន់ គណៈកម្មាធិការ បានធ្វើការសន្និដ្ឋានថា ក្រុមមេបញ្ជាការស៊ីរី ពុំបានបញ្ជាឲ្យប្រព្រឹត្តបទល្មើសនោះទេ ហើយការពិតមានតែបញ្ជាឲ្យបញ្ឈប់ពួកគេ ។

គណៈកម្មាធិការបានចងក្រងបញ្ជីឈ្មោះជនសង្ស័យ ២៩៨នាក់ដែលពាក់ព័ន្ធនឹងការព្រឹត្តបទល្មើសមកលើជនជាតិដើមភាគតិច Alawites ហើយជនសង្ស័យ ២៦៥នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដំបូងមកលើកងកម្លាំងសន្តិសុខ ។

លោក Yasser Farhan គឺជាអ្នកនាំពាក្យគណៈកម្មាធិការស្វែងរកការពិតស៊ីរី និយាយថា ឈ្មោះរបស់ពួកគេ ពុំត្រូវបានបញ្ចេញជាសាធារណៈនោះទេមកទល់នឹងពេលនេះ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត ខណៈមនុស្ស ៣១នាក់ ត្រូវបានចាប់ខ្លួន ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am