ក្រុមផ្ដល់ជំនួយនិងសិទ្ធិមនុស្សជាង១០០ អំពាវនាវឱ្យចាត់វិធានការ ខណៈភាពអត់ឃ្លានរីករាលដាលនៅហ្កាហ្សាសម្លាប់មនុស្សជាង​ ១០០នាក់

2025/07/23 03:21:30 pm        118

ក្រុមជំនួយ និងសិទ្ធិមនុស្សជាង១០០នៅថ្ងៃពុធ ២៣កក្កដានេះ បានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការស្របពេលភាពអត់ឃ្លានរីករាលដាលនៅក្នុងតំបន់ហ្កាហ្សា រួមទាំងការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍ និងការដកការរឹតត្បិតទាំងអស់លើលំហូរជំនួយមនុស្សធម៌។ 

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះហត្ថលេខាដោយអង្គការចំនួន ១១១ រួមទាំង ក្រុមមនុស្សធម៌សកល Mercy Corps ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស និងភ្នាក់ងារជនភៀសខ្លួនអន្តរជាតិ បានព្រមានថា ភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរកំពុងរីករាលដាលពាសពេញតំបន់នេះ សូម្បីតែអាហារ ទឹកស្អាត ការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងសម្ភារៈផ្សេងៗជាច្រើនទៀត។   

ជាលើកដំបូងចាប់តាំងពីសង្គ្រាមនៅហ្កាហ្សាបានចាប់ផ្តើមកាលពីខែតុលាឆ្នាំ ២០២៣ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាមនុស្សរាប់សិបនាក់បានស្លាប់ដោយសារភាពអត់ឃ្លាន។

យោងតាមក្រុមមន្ត្រីខាងលើមនុស្សយ៉ាងហោចណាស់១០១នាក់ត្រូវបានគេដឹងថាបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងអំឡុងពេលជម្លោះ ក្នុងនោះមានកុមារចំនួន ៨០ នាក់ ដែលភាគច្រើននៃពួកគេនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា កង្វះអាហារូបត្ថម្ភកំពុងកើនឡើង ហើយភាពអត់ឃ្លានកំពុងលេចឡើងគ្រប់កន្លែងក្នុងដែនដីហ្កាហ្សា ដោយហៅស្ថានភាពនេះថាជារូបភាពដ៏រន្ធត់។

អ៊ីស្រាអែលបង្កើនការវាយលុកនៅតំបន់ហ្កាហ្សា ទន្ទឹមនឹងអង្គការសហប្រជាជាតិ និយាយថា ឥឡូវនេះជិត៩០%នៃប្រជាពលរដ្ឋក្នុងដែនដីនេះ ស្ថិតនៅក្រោមការបញ្ជាឱ្យជម្លៀស ឬនៅក្នុងតំបន់យោធាអ៊ីស្រាអែល ហើយអង្គការសុខភាពពិភពលោកបាននិយាយថាឃ្លាំងរបស់ខ្លួនត្រូវបានវាយប្រហារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm