ប្រេសិតពិសេសអាមេរិក សង្ឃឹមថា នឹងធ្វើដំណើរទៅកាន់ទីក្រុង Doha ក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងចំណាប់ខ្មាំង

2025/07/23 04:18:05 pm        126

ប្រភពពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់នៅហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោកSteve Witkoff សង្ឃឹមថានឹងធ្វើដំណើរទៅទីក្រុងDoha ប្រទេសកាតា នៅចុងសប្តាហ៍នេះ ដើម្បីជំរុញសម្រេចបានបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

 ប្រភពខាងលើបាននិយាយទៅកាន់សារព័ត៌មាន The Times of Israel ភ្លាមៗបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Tammy Bruce បានប្រកាសថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMarco Rubio ទើបតែបានជូនដំណឹងដល់លោកស្រីថា លោក Witkoff កំពុងធ្វើដំណើរទៅកាន់តំបន់នោះរួចហើយ ហើយថាទីក្រុងវ៉ាស៊ីនតោន សង្ឃឹមខ្ពស់ចំពោះកិច្ចព្រមព្រៀងមួយ។  

លោកស្រី Bruce បាននិយាយក្នុងសន្និសីទសារព័ត៌មានខ្លីមួយជាមួយអ្នកយកព័ត៌មានថាលោក Witkoff កំពុងធ្វើដំណើរទៅកាន់តំបន់នោះឥឡូវនេះ ទៅតំបន់ហ្កាហ្សា ។ នៅពេលត្រូវបានសង្កត់ថា តើលោក Witkoff កំពុងធ្វើដំណើរទៅណា លោកស្រីបាននិយាយថាលោក Rubio ពុំបានផ្ដល់ព័ត៌មាន ជាក់លាក់ឲ្យលោកស្រីទេ។

ប៉ុន្តែប្រភពដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់នោះ បាននិយាយថា តាមពិតលោក Witkoff នៅតែស្ថិតនៅក្នុងសហរដ្ឋអាមេរិក ហើយគ្រោងនឹងចាកចេញនៅថ្ងៃពុធនេះប៉ុណ្ណោះ ។

វត្តមានរបស់លោក Witkoff នៅទីក្រុង Doha ត្រូវបានគេកំណត់ថាជាសូចនាករមួយដែលថាការចរចាជិតឈានដល់ការបញ្ចប់ ខណៈក្រុមអ្នកចរចាបាននិយាយថារូបលោកគ្រាន់តែចង់ចូលរួមក្នុងការចរចានៅពេលឈានដល់ចំណុចមួយដែលពួកគេត្រៀមខ្លួនប្រកាសសម្រាប់កិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm