ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួម​សំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ​ដែល​មាន​មជ្ឈ​មណ្ឌល​បច្ចេកវិទ្យាសហគមន៍ ១៨ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ ៤០០០នាក់ តាមប្រព័ន្ធវីដេអូ ZOOM

2025/07/23 05:24:52 pm        258

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅ​វិ​ទ្យាល័យ​ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ១៨ ទីតាំង ក្នុង​ខេត្ត​តាកែវ ប្រមាណ ៤ ០០០ នាក់ តាមប្រព័ន្ធវីដេអូ ZOOM។ នៅក្នុងពិធីនេះ ក៏មានការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃ ក.ប.ទ. មន្ទីរ ប.ទ. ខេត្ត មន្ទីរ​អប់រំ យុវជន និងកីឡាខេត្ត នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូប្រចាំ ម.ប.ស. ផងដែរ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើង​អំពី​សមិទ្ធ​ផល​ធំ​ៗ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​ពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់ ក.ប.ទ. ក្នុងជួយ​លើក​ការ​អប់រំ​ជំនាញបច្ចេកទេសក្នុងវិស័យឌីជីថល ដែលជាវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ ក.ប.ទ. ដើម្បី​សម្រេចបាននូវការកសាងពលរដ្ឋឌីជីថល ដូចជា ១) ការផ្តល់​អាហា​រូបករណ៍​ជំនាញ​ឌីជីថល​ប្រមាណ ៦០០ កន្លែងក្នុងមួយឆ្នាំ និងការផ្តល់ជំនួយហិរញ្ញវត្ថុ​ដោយ​គ្មាន​ការ​ប្រាក់​ដល់​សិស្ស​ដែល​ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A, B ឬ C ២) ការដាក់ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh លើសញ្ញាបត្រ-វិញ្ញាបនបត្រពាក់ព័ន្ធ​នឹង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ និង ៣) ការដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ជាអាទិ៍ ដែល​សកម្មភាពទាំងនេះ គាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំ និងដំ​បូន្មាន​មួយ​ចំនួ​នប​ន្ថែម​ទៅ​កាន់​សិស្សា​នុសិស្សថ្នាក់ទី១២ ឱ្យខិតខំប្រឹងប្រែងសិក្សា​ខ្ជាប់​ខ្ជួន​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នៅ​ក្នុង​ខែសីហា ខាងមុខ ហើយក៏ត្រូវមានក្តីសង្ឃឹមនៅក្នុងជីវិត ប្រឹងប្រែងស្វែងរក​ចំណេះ​ដឹង​ ចំណេះធ្វើ និងកំណត់អំពីទិសដៅនៃជីវិតឱ្យបានច្បាស់លាស់ ទើបអាច​ទទួល​ជោគ​ជ័យ​នា​ពេល​អនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ជាពុទ្ធិសំខាន់នៅ​ក្នុង​ជីវិត​ដែល​អាច​ធ្វើ​ឱ្យ​សិស្សនីមួយៗអាចទទួលបានភាពជោគជ័យបាន ឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការ​ខិត​ខំ​ព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​អាច​សួរ​សំណួរ​ដោយ​ផ្ទាល់​មក​ ដើម្បីឯកឧត្តមរដ្ឋមន្ត្រី អាចបកស្រាយជូនម្ចាស់សំណួរផង ក៏ដូចជាផ្តល់ជាព័ត៌មាន​ជូន​ទៅ​សិស្សា​នុសិស្ស​ទាំងអស់ដែលបានចូលរួមក្នុងជំនួបនេះផងដែរ។

សូមជម្រាបជូនថា គម្រោង ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈ​ការ​រៀបចំ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​បម្រើដ​ល់​ការ​បណ្តុះ​បណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និង​សហគមន៍​ទូទៅ​ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើន។ ដោយ​មាន​ការ​គាំទ្រ និងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យ​អនុវត្ត​សាក​ល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ សម្រាប់​បណ្តុះ​បណ្តាល​ជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ និង​ធ្វើ​ជា​សាល​ប្រជុំ​ពី​ចម្ងាយ ២) បន្ទប់បណ្តុះបណ្តាល សម្រាប់ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល​ដល់​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣) ប៉ុស្តិ៍ប្រៃសណីយ៍ សម្រាប់​ផ្តល់​សេវា​ទទួលនិងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និង​ប្រជាជន​នៅសហគមន៍ និង ៤) សាលសាធារណៈ សម្រាប់ប្រជាជន​នៅ​សហគមន៍​អាច​ចូល​ប្រើ​ប្រាស់​ដើម្បី​ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀត៕

 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm