សហរដ្ឋអាមេរិក និងចិន គ្រោងពិភាក្សាពីការបន្ថែមពេលកំណត់ពន្ធនៅស៊ុយអែត សប្ដាហ៍ក្រោយនេះ

2025/07/23 05:26:53 pm        119

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលថ្ងៃអង្គារ (២២ កក្កដា) ថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងប្រទេសចិន នឹងជួបប្រជុំគ្នានៅរដ្ឋធានីប្រទេសស៊ុយអែត នាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីការបន្ថែមពេលដល់ថ្ងៃកំណត់ពន្ធទី១២ ខែសីហា សម្រាប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈលោកប្រធានាធិបតី Donald Trump បានប្រកាសកិច្ចព្រមព្រៀងជាមួយហ្វីលីពីន និងបានបញ្ចេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពីមុនជាមួយឥណ្ឌូនេស៊ី។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Bessent បានសម្ដែងសុទិដ្ឋិនិយមថា ពាណិជ្ជកម្មកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អជាមួយចិន ដោយបន្ថែមថា កិច្ចប្រជុំជាមួយសមភាគីចិន នឹងធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ជាមួយនឹងកិច្ចពិភាក្សាពីការធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និយាយថា ចិន និងអាមេរិក បានបញ្ចប់សេចក្តីលម្អិតនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានដោយលោក Trump និងលោកប្រធានាធិបតី Xi Jinping។ គួរឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែឧសភាមក លោក Bessent បានជួបមន្ត្រីជាន់ខ្ពស់ចិនពីរលើកមកហើយនៅទីក្រុងហ្សឺណែវ និងទីក្រុងឡុងដ្រ៍ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្ន ដោយកំណត់ពេល ៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាកាន់តែស៊ីជម្រៅ។

ប្រសិនបើពុំមានកិច្ចព្រមព្រៀង ឬការចរចាបន្ថែមទៀតត្រឹមថ្ងៃផុតកំណត់នោះ របាំងពន្ធដែលភាគីទាំងពីរធ្លាប់ដាក់សងសឹកលើគ្នាទៅមកកាលពីមុនអាចនឹងត្រឡប់មកវិញ ដោយអាមេរិកមានពន្ធ ១៤៥% លើចិន ហើយចិនមានពន្ធ ១២៥% លើអាមេរិកវិញ។

បន្ទាប់ពីការប្រកាសផែនការជំនួបស៊ុយអែតនេះ លោក Trump ក៏បានប្រកាសអត្រាពន្ធថ្មី ១៩% សម្រាប់ទំនិញពីហ្វីលីពីន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់សេតវិមានដោយប្រធានាធិបតីហ្វីលីពីន ខណៈលោក Trump និយាយថា ទីក្រុងម៉ានីលនឹងមិនយកពន្ធលើទំនិញរបស់អាមេរិកឡើយ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm