កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តលើការអភិវឌ្ឍវិស័យសំខាន់ៗ បម្រើដល់សេដ្ឋកិច្ច​ទៅកាន់អន្តរជាតិ

2025/07/23 06:16:07 pm        206

កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តទៅកាន់អង្គការសហប្រជាជាតិ ក្នុងការ​ចូល​រួម​សម្រេច​របៀប​វារៈ​សកល​ តាមរយៈការដាក់ចេញនូវគំនិតផ្តួតផ្តើម សម្រាប់ពង្រឹងភាពអង់អាចស្ត្រី, ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ​និងឌីជីថលនវានុវត្តន៍, ការពង្រឹងអភិបាលកិច្ចជលផល, និងការ លើកកម្ពស់​នៃ​ការ​សម្រេច​ចិត្ត​ប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន អញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៃវេទិកា​នយោបាយ​ជាន់​ខ្ពស់​ឆ្នាំ​២០២៥ ដែលជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហ ប្រជាជាតិ សម្រាប់តាមដាន និង​ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដែលបានរៀបចំឡើង នៅថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។

វេទិកាដ៏សំខាន់នេះ បានលើកឡើងក្រោមមូលបទ ស្តីពីការ​ជំរុញ​ដំណោះ​ស្រាយ​ផ្អែក​លើ​សក្ខី​សកម្ម​ និងវិទ្យាសាស្ត្រប្រកប ដោយចីរភាព និងបរិយាប័ន្ន ចំពោះរបៀបវារៈឆ្នាំ២០៣០ សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​។ តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក និងតំណាងរបស់​ប្រព័ន្ធ​អង្គការ​សហ​ប្រជា​ជាតិ​ ក៏ដូចជាតួអង្គពាក់ព័ន្ធរួមមាន៖ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បាន​ប្រជុំ​ពិភាក្សា​លើ​គោល​នយោបាយ សម្រាប់ពន្លឿនការ អនុវត្តរបៀបវារៈឆ្នាំ២០៣០ ដោយត្រួតពិនិត្យ​លម្អិត​លើ​គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួន ដែលមានភាព ប្រទាក់ក្រឡាគ្នា ជា​មួយ​គោល​ដៅដទៃទៀតរួមមាន សុខភាពល្អ និងសុខុមាលភាព (គោលដៅទី៣), សមភាព​យេនឌ័រ (គោលដៅទី ៥), ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (គោលដៅទី៨), ជីវិតក្រោម​ទឹក​ (គោលដៅទី១៤) និងភាពជាដៃគូ (គោលដៅទី១៧)។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ងាក​រេ​របស់​រាជ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា ក្នុងការអភិវឌ្ឍ ផ្លាស់ប្តូរមុខ​មាត់​ប្រទេស​ធ្លាប់​ឆ្លង​កាត់​នូវ​សង្គ្រាម​រ៉ាំរៃ ទៅជាប្រទេសមានសន្តិភាព និងសេចក្តីថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ជា​ពិសេស​របស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព, ការគោរពច្បាប់អន្តរជាតិ និងការឈានទៅ សម្រេច​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចអំពីអភិក្រម និងការប្តេជ្ញា​ចិត្ត​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​របស់​កម្ពុជា ដែលឆ្លើយតបទៅ នឹងការចូលរួមសម្រេចរបៀបវារៈសកលរួមមាន៖ ការប្តេជ្ញា​ចិត្ត​លុប​បំបាត់​មេរោគ/ជំងឺអេដស៍ (គាំទ្រដល់គោលដៅទី៣), ការដាក់ចេញ នូវគំនិតផ្តួត​ផ្តើម​សម្រាប់​ពង្រឹង​ភាពអង់អាចស្ត្រី (គោលដៅទី៤), ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍ (គោល​ដៅទី៨), ការពង្រឹងអភិបាលកិច្ចជលផល (គោលដៅទី១៤), និងការលើក​កម្ពស់​ការ​សម្រេច​ចិត្ត​ប្រកបដោយបរិយាប័ន្ន (គោលដៅទី១៧)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm