ភ្ញៀវ​ទេសចរ​ជាង​ ២០​នាក់​បាន​ស្លាប់​ដោយ​សារ​ព្រិល​នៅ​ប្រទេស​ប៉ាគីស្ថាន​

2022/01/10 07:08:15 pm        718

​ប៉ាគីស្ថាន៖ ប្រភព​ពី​នគរបាល​បាន​និយាយ​ថា យ៉ាងហោចណាស់​អ្នកទេសចរ ២២​នាក់​បាន​ស្លាប់​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់ បន្ទាប់ពី​ជាប់​គាំង​ក្នុង​ព្រិល​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង Murree ភាគ​ខាងជើងប្រទេស​ប៉ា​គី​ស្ថាន​។ រថយន្ត​ជាង ១,០០០គ្រឿង​បាន​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​រមណីយដ្ឋាន​តំបន់​ភ្នំ បន្ទាប់ពី​ការ​បិទផ្លូវ​ដោយ​ព្រិល​ធ្លាក់​ខ្លាំង និង​ដើមឈើ​ដួល​រលំ​កាលពី​ចុង​ស​ប្តាហ៍​កន្លង​ទៅ​នេះ​។

រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បិទ​ផ្លូវ​ទាំងអស់​ឡើងលើ​ភ្នំ បន្ទាប់ពី​ព្រិល​ធ្លាក់​ដោយ​អនុញ្ញាត​ឱ្យ​មាន​តែ​រថយន្ត​សង្គ្រោះ​ប៉ុណ្ណោះ​ឆ្លងកាត់​។ អាជ្ញាធរ​ និង​យោធា​ប៉ា​គី​ស្ថាន​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ ដើម្បី​ស្វែងរក​អ្នកទេសចរ​ដែល​ជាប់​គាំង​នៅ​តំបន់​ភ្នំ​ ដែល​គ្រប​ដណ្តប់​ដោយ​ព្រិលបន្ទាប់ពី​ព្យុះ​ព្រិល​។ ​អ្នកទេសចរ​ម្នាក់​និយាយ​ថា យោធា​ប៉ា​គី​ស្ថាន​បាន​ជួយ​យើង​យ៉ាង​ច្រើន​។ ពួកគេ​មិន​ត្រឹមតែ​ផ្តល់​ឱ្យ​យើង​នូវ​អាហារ និង​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បាន​ជួយ​រើ​រថយន្ត​របស់​យើង​ចេញពី​ព្រិល​។ អ្នកទេសចរ​ដែល​ជា​ប់​គាំង​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ដោយ​ក្រុម​អ្នក​ជួយសង្គ្រោះ​មកពី​សមាគម​អឌ្ឍចន្ទ​ក្រហម​ប៉ា​គី​ស្ថាន​។ វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ Abbasi បាន​និយាយ​ថា យើង​បាន​ព្យាបាល​អ្នកជំងឺ​ប្រមាណ​ ៥០​នាក់​ដែល​មិន​ស្រួលខ្លួន​ដោយសារ​អាកាស​ធាតុ​ត្រជាក់ យើង​បាន​ផ្តល់​ឱ្យ​ពួកគេ​នូវ​អុក​ហ្សី​សែន និង​ការ​ព្យាបាល​ផ្សេងទៀត ហើយ​ពួកគេ​ភាគ​ច្រើន​បាន​ចាកចេញ​បន្ទាប់ពី​រោគសញ្ញា​បាន​ធូរស្រាល​។

នគរបាល​ក្នុង​តំបន់​បាន​និយាយ​ថា ព្យុះ​បាន​បន្សល់ទុក​ព្រិល​កម្ពស់​ជាង ១.២​ម៉ែត្រ​នៅ​លើ​ដី ជា​អ្វី​ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។ លើស​ពី​នេះ លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ឱ្យ​លើស​ចំណុះ​នៃ​សណ្ឋាគារ​ក្នុងស្រុក ធ្វើឱ្យ​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​ក្នុង​រថយន្ត ហើយ​ភ្ញៀវ​មួយ​ចំនួន​បាន​ស្លាប់​ដោយសារ​ការ​ពុល​សារធាតុ​កាបូន​។ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan បាន​និយាយ​ថា លោក​បាន​បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​ឧបទ្ទវ​ហេតុនេះ ហើយ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​ការគ្រប់គ្រង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​បែបនេះ​កុំ​ឱ្យ​កើតឡើង​ម្តង​ទៀត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm