ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ថា ការទទួលបានបទឈប់បាញ់ និងការដោះលែងឈ្លើយសឹកនៅតែជាអាទិភាពចម្បង មុនការចរចាជាមួយរុស្ស៊ី ក្នុងសប្តាហ៍នេះ។

កិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ត្រូវបានគេគ្រោងចាប់ផ្តើមនៅថ្ងៃពុធ ទី២៣ ខែកក្កដានេះ នៅក្នុងប្រទេសទួរគី។
លោក Zelenskiy បាននិយាយថា អ៊ុយក្រែន និងដៃគូរបស់ខ្លួនកំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំកំពូលសន្តិភាពរបស់មេដឹកនាំ និងទទួលបានការវិលត្រឡប់មកវិញនៃជនស៊ីវិលនិងកុមារ ដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ី។

អ៊ុយក្រែននិងរុស្ស៊ី បានធ្វើការចរចាពីរជុំរួចមកហើយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីប្រាំខែកន្លងទៅនេះ។ ភាគីទាំងពីរបានព្រមព្រៀងដោះដូរឈ្លើយសឹក ប៉ុន្តែពុំមានដំណោះស្រាយក្នុងការបញ្ចប់ជម្លោះរយៈពេលជិតបីឆ្នាំកន្លះនោះទេ ដែលសង្គ្រាមបានចាប់ផ្តើមដោយការវាយលុករបស់រុស្ស៊ីក្នុងឆ្នាំ២០២២។