យានយន្តរបស់អឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី និងរបស់អង្គការសហប្រជាជាតិ បាននៅរង់ចាំដើម្បីចូលទៅក្នុង ទីក្រុងSweida បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីបាននិយាយថា ជនស៊ីវិលក្រុមកុលសម្ព័ន្ធ Bedouin រាប់រយនាក់ត្រូវបានជម្លៀសចេញពីទីក្រុងដែលសំបូរដោយជនជាតិភាគតិច Druze របស់ប្រទេសស៊ីរី ជាផ្នែកនៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកដែលមានន័យថាបញ្ចប់ថ្ងៃនៃការបង្ហូរឈាមនៅភាគខាងត្បូងប្រទេសស៊ីរី។

ដោយត្រូវបានរាយការណ៍ថាមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ អំពើហិង្សានៅក្នុងទីក្រុង Sweida ភាគខាងត្បូង បានដាក់ការសាកល្បងទ្រង់ទ្រាយធំលើប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ដោយមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន និងភាពប្រេះស្រាំកាន់តែជ្រៅនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមរយៈពេល១៤ឆ្នាំមកនេះ។

ការជម្លៀសប្រជាជនត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ កើតឡើងក្នុងពេលអំពើហិង្សាកើនឡើងកាន់តែខ្លាំង នៅក្នុងទីក្រុង Sweida ដែលបានសម្លាប់មនុស្សរាប់រយនាក់ និងដាក់បញ្ហាប្រឈមលើប្រធានធិបតីបណ្តោះអាសន្នលោក Ahmed al-Sharaa ។ ភាពវឹកវរ បានជំរុញឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរដ្ឋាភិបាលដឹកនាំដោយក្រុមអ៊ីស្លាមនិយមកាលពីសប្តាហ៍មុន ដោយធ្វើឲ្យមានការខ្វែងគំនិតគ្នាកាន់តែយ៉ាប់យ៉ឺនក្នុងសង្គ្រាមនិកាយសាសនា ដែលមានរយៈពេលជាយូរមកហើយរបស់ប្រទេសស៊ីរី។