លោក Trump ចោទលោក Obama ថាក្បត់ជាតិ ជុំវិញការស៊ើបអង្កេតរុស្ស៊ី ក្នុងការបោះឆ្នោតឆ្នាំ២០១៦

2025/07/23 06:56:05 pm        168

ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក Donald Trump បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរលើលោកអតីតប្រធានាធិបតី Barack Obama ថា "ក្បត់ជាតិ" កាលពីថ្ងៃអង្គារ (២២ កក្កដា) ដោយមិនផ្តល់ភស្តុតាងអ្វីទេទៅលើការលើកឡើងថា លោក Obama បានដឹកនាំកិច្ចប្រឹងប្រែងស៊ើបអង្កេតដើម្បីចងភ្ជាប់លោក Trump ទៅនឹងរុស្ស៊ី យ៉ាងខុសខ្គង និងធ្វើឱ្យខូចដល់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦ របស់លោក។

អ្នកនាំពាក្យរបស់លោក Obama បានរិះគន់ខ្លាំងៗលើការអះអាងរបស់លោក Trump ដោយនិយាយថា "ការចោទប្រកាន់ខុសទំនងទាំងនេះគួរឱ្យអស់សំណើច និងជាការប៉ុនប៉ងរំខានដ៏ទន់ខ្សោយបំផុត"។

គួរឱ្យដឹងថា លោក Trump តែងវាយប្រហារពាក្យសម្ដីជាញឹកញយបែបប្រយោលលើលោក Obama ប៉ុន្តែការចង្អុលមុខចំៗលើបទព្រហ្មទណ្ឌបែបនេះគឺមិនដែលកើតឡើងទេតាំងពីប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះវិលត្រឡប់មកកាន់តំណែងអាណត្តិទីពីរក្នុងខែមករាមក ។

អំឡុងសុន្ទរកថានៅការិយាល័យ Oval Office លោក Trump បានលើកយកការអត្ថាធិប្បាយពីប្រធានចារកម្មសម្ងាត់ លោកស្រី Tulsi Gabbard ដែលក្នុងនោះលោកស្រីបានគំរាមបញ្ជូនមន្ត្រីរដ្ឋបាលលោក Obama ទៅក្រសួងយុត្តិធម៌ដើម្បីកាត់ទោស ជុំវិញការវាយតម្លៃចារកម្មនៃការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦។ លោកស្រីបើកបង្ហាញឯកសារទាំងនោះ ហើយនិយាយថា ព័ត៌មានដែលលោកស្រីកំពុងបញ្ចេញនេះ បង្ហាញពី "ការរួមគំនិតក្បត់ជាតិ" ក្នុងឆ្នាំ២០១៦ ដោយមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Obama ដែលមកពីបក្សប្រជាធិបតេយ្យ ដើម្បីបង្ខូចលោក Trump នៅក្នុងការអះអាងដែលបក្សប្រជាធិបតេយ្យបានហៅថាជារឿងមិនពិតទាល់តែសោះ និងមានហេតុផលនយោបាយ។

ដោយនិយាយសំដៅលើឯកសារពាក់ព័ន្ធលោក Obama នោះ លោក Trump បានលើកឡើងកាលពីថ្ងៃអង្គារថា "លោកមានកំហុស ហើយគឺជាការក្បត់ជាតិ" ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងនៃការអះអាងដ៏ធ្ងន់ធ្ងរនេះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm